បណ្ដាប្រទេសមហាអំណាចពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី១៩ ខែធ្នូថា សហគមន៍អន្តរជាតិត្រូវការការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងឯកភាពគ្នា ចំពោះការផលិតអាវុធនុយក្លេអ៊ែរ និងការបាញ់មីស៊ីល ដោយខ្វះការប្រុងប្រយ័ត្ន របស់កូរ៉េខាងជើង។

ក្រុមរដ្ឋមន្ត្រីការបរទេស G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបាញ់មីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងព្យុងយ៉ាងថា សកម្មភាពដែលគ្មានការប្រុងប្រយ័ត្នម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ត្រូវតែឆ្លើយតបយ៉ាងរហ័ស រួបរួម និងម៉ឺងម៉ាត់ ជាពិសេសពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបទំនើបនិងមានសមត្ថភាពខ្លាំបំផុត ដែលអាចបាញ់ទៅដល់សហរដ្ឋអាមេរិក។
កូរ៉េខាងជើង បាននិយាយថា មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន (Kim Jong Un) បានត្រួតពិនិត្យការបាញ់នេះ ដោយផ្ទាល់ ហើយបានព្រមានទីក្រុងវ៉ាស៊ីនតោន ដែលបានពង្រឹងទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង ប្រឆាំងនឹងការធ្វើការសម្រេចចិត្តខុស។

នៅក្នុងទង្វើចុងក្រោយបំផុត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី រវាងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើឱ្យសកម្មនៃប្រព័ន្ធមួយដើម្បីចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងស្តីពីការបាញ់អាវុធរបស់កូរ៉េខាងជើងដែលត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលក្នុងចំណោមមេដឹកនាំប្រទេសទាំងបីកាលពីខែសីហា៕