ដល់រដូវត្រីប្រហុក ប្រជាពលរដ្ឋឃុំឆ្នុកទ្រូធ្វើបានចាប់ពី ៣ទៅ៤តោនក្នុង ១ថ្ងៃ

2023/12/20 06:27:13 pm        505

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកធ្វើប្រហុក​លក់​តាម​បណ្តា​ខេត្ត​បាន​អោយ​ដឹង​ថា គា​ត់ធ្វើប្រហុកបានពី៣ទៅ៤តោនក្នុង១ថ្ងៃ ព្រោះរយៈពេល​៣​ថ្ងៃ​មក​នេះ​ត្រី​ប្រហុក​ចាប់​ផ្តើម​ត្រូវ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែមិនទាន់ច្រើននៅឡើយ។ ដោយឡែកប្រជានេសាទដាក់មងវិញ អាច​រក​បា​​ន​ចាប់ពី ២៥ទៅ៣០គីឡូក្នុង១ទូក ហើយអ្នក​ដាក់​របាំង​សាច់​អួន​អាច​រក​បាន​១០០​គីឡូក្រាម​ផងដែរ​។

ម្ចាស់ដេប៉ូធ្វើប្រហុកមួយកន្លែងនៅមាត់ទឹកក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​អោយ​ដឹងថា ​រយៈពេល៣ថ្ងៃមកនេះ គឺត្រីប្រហុកដែលគាត់ទិញមកនោះ បានពីអ្នកដាក់មង និង​អ្នក​ដាក់​របាំង ដែលក្នុង១ថ្ងៃអ្នកដាក់មងអាចរកបានប្រហែល៣០គីឡូក្រាម ដោយ​ឡែក​អ្នក​ដាក់​របាំង​សាច់​អួនបានប្រហែល១០០គីឡូក្រាម ហើយត្រីប្រហុកចាប់ផ្តើមត្រូវនៅក្នុងខ្នើតនេះ ។ រយៈពេល​៣ថ្ងៃនេះ គាត់អាចផលិតប្រហុកបានចាប់ពី៣ទៅ៤តោន និងថ្ងៃខ្លះ​ដល់​៥​តោន​ក្នុង​១ថ្ងៃ​ ហើយកម្លាំងកម្មករដែលគាត់ប្រើ គឺមានរហូតដល់១០០នាក់ក្នុង១ថ្ងៃ និងទទួល​បាន​ប្រាក់​ចាប់​ពី​៦ម៉ឺនរៀលឡើងទៅ។

ចំណែកប្រជានេសាទត្រីប្រហុក និងកម្មករធ្វើប្រហុកបានអោយដឹងដែរថា៖ រយៈពេល​ប៉ុន្មា​ន​ថ្ងៃ​មក​នេះ ពួកគាត់សប្បាយចិត្តនឹងត្រីប្រហុកត្រូវជាងរាល់ថ្ងៃ ដែលនាំ​អោយពួក​គាត់​មាន​ការងារ​ធ្វើ​ច្រើន ​និងទទួលបានប្រាក់ចំណូលខ្ពស់សំរាប់គ្រួសារ ក្នុងថ្ងៃគាត់​អាច​រក​ចំណូល​បា​ន​ពី​៣​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល និងពេលខ្លះក៏បានលើសហ្នឹងដែរ។ ចំពោះប្រជានេសាទវិញអោយដឹងថា គាត់​នេសាទ​ត្រី​បាន​ច្រើន​ក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ហើយគាត់សប្បាយចិត្តខ្លាំងដោយឃើញផលត្រីឆ្នាំនេះ ចាប់​ត្រូវពីខ្នើតនេះទៅហើយ កាលណាគាត់នេសាទត្រីបានច្រើន គាត់ក៏​ទទួល​បាន​ចំណូល​ខ្ពស់​ពី​ការ​នេសាទនេះដែរ។ ម្យ៉ាងទៀតដោយសារមានការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ ធ្វើ​អោយ​ត្រី​ឆ្នាំនេះឆាប់ទទួលបានផលផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា ការ​បង្ក្រាប​បទល្មើសនេសាទ ត្រូវបានធ្វើជាប្រចាំ និងមិនអោយកើត​មាន​នៅក្នុ​ង​ទឹក​ដី​ខេត្ក​កំពង់​ឆ្នាំង​ឡើយ ​។ ពេលខ្លះជនខិលខូចនៅតែលួចដាក់បទល្មើសនេះ នៅតាមតំបន់ហាមឃាត់ តែ​ក្រុម​សមត្ថកិច្ចជលផលបានបង្ក្រាបបានទាន់ពេលវេលា ធ្វើអោយទិន្នផលត្រីឆ្នាំនេះ ឆាប់ត្រូវ និង​មាន​ត្រី​ក្នុងខ្នើតនេះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm