ការចរចាបទឈប់បាញ់អ៊ីស្រាអែល-ហ្កាហ្សា ត្រូវបានពន្យារពេលការបោះឆ្នោតនៅអង្គការសហប្រជាជាតិ

2023/12/20 06:55:26 pm        177

ការចរចានៅនាទីចុងក្រោយ បានពន្យារពេលការបោះឆ្នោតរបស់អង្គការសហប្រជាជាតិលើសេចក្តីព្រាងសេចក្តីសម្រេច ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា។ ជម្លោះជុំវិញពាក្យសម្តី នៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលតាមការរាយការណ៍ ដើម្បីចៀសវាងការប្រើសិទ្ធវ៉េតូ មួយផ្សេងទៀត ដោយសហរដ្ឋអាមេរិក មានន័យថា ការបោះឆ្នោតបានរំកិលរហូតដល់ថ្ងៃពុធនេះ។

សម្ពាធដែលកើនឡើង សម្រាប់ការផ្អាកការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កើតឡើងខណៈមេដឹកនាំក្រុមហាម៉ាស ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបដើម្បីពិភាក្សា។ ប្រភពមួយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា លោក Ismail Haniyeh នឹងទៅដល់ទីក្រុងគែរ នៅល្ងាចថ្ងៃពុធ។

ប្រទេសអេហ្ស៊ីប រួមជាមួយប្រទេសកាតា បានជួយសម្របសម្រួលបទឈប់បាញ់មួយកាលពីខែមុន ដែលនាំឱ្យមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ និងការដោះលែងចំណាប់ថ្នូរប្រហែល ១០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ដើម្បីដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែល។

មេដឹកនាំអ៊ីស្រាអែល បានច្រានចោលបទឈប់បាញ់ថ្មីចាប់តាំងពីពេលនោះមក ដោយនិយាយថា វានឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាសតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា ប្រទេសនេះបានត្រៀមសម្រាប់ការផ្អាកប្រយុទ្ធមួយផ្សេងទៀត ដើម្បីអាចឱ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ។

មន្ត្រីក្រុមហាម៉ាស់ លោក Osama Hamdan បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងបេរូត (Beirut)ថា ក្រុមនេះ «បើកចំហចំពោះគំនិតផ្តួចផ្តើមណាមួយ ដែលមានបំណងសម្រាប់បទឈប់បាញ់» ប៉ុន្តែលោកបានទទូចថា នឹងគ្មានការចរចាលើកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរនោះទេ រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែល បញ្ឈប់ទាំងស្រុង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm