សម្តេចធិបតី៖ ធនាគារជាតិកម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធជាច្រើនលើការទូទាត់ប្រាក់ដោយប្រើ QR Code

2023/12/20 08:04:55 pm        149

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិ​កម្ពុជា បានធ្វើទំនើបកម្មជាច្រើនលើប្រព័ន្ធការទូទាត់ប្រាក់ដោយប្រើ QR Code ហើយ​ថ្មី​ៗនេះ​ធនាគារ​ជាតិ​ក៏​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាជាមួយបណ្ដាប្រទេសជាច្រើន លើការរៀប​ចំ​ប្រព័ន្ធ​ទំនាក់​ទំនង ដើម្បីជួយដល់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ផ្សេងៗទៀតផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់​ចេញ​នូវ​យុទ្ធសាស្រ្ដ​បញ្ចកោណ​ដំណាក់​កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅ​សម្រេច​ចក្ខុ​វិស័យ​ ឆ្នាំ២០៣០ ឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការរី​ក​ចម្រើន​វិទ្យា​សាស្រ្ដ និងបច្ចេកវិទ្យាសាកល ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និង​ជា​ចលករ​សំខាន់គ្របដណ្ដប់នៅលើគ្រប់ទិដ្ឋភាព សង្គម សេដ្ឋកិច្ច រួមទាំង​វិស័យ​ហិរញ្ញវត្ថុ​ធនាគារ​ផង​ដែរ​។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា ហើយ​ក៏​ជា​អាជ្ញាធរ​រូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ។ បេសក​កម្ម​ចម្បង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅ​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្រប​ខ័ណ្ឌ​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានដាក់ឱ្យអនុវត្តនូវគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយ​ឈរ​​នៅ​លើ​មូល​ដ្ឋាន​នៃ​ការ​លើក​កម្ពស់​បរិយាបន្នហិរញ្ញវត្ថុ ការរក្សានូវស្ថិភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បី​ចាប់​យកអត្ថប្រយោជន៍ជាអតិបរិមា និងបរិវត្ត​កម្ម​ឌីជីថល​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm