ប្រជាពលរដ្ឋធ្វើត្រីប្រហុកបានចាប់ពី៣ទៅ៤តោនក្នុង១ថ្ងៃ ក្រោយត្រីប្រហុកត្រូវ៣ថ្ងៃនេះ

2023/12/20 08:09:07 pm        664

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកធ្វើប្រហុកលក់តាមបណ្តាខេត្តបានអោយដឹងថា គាត់ធ្វើប្រហុកបានពី៣ទៅ៤តោនក្នុង១ថ្ងៃ ព្រោះរយៈពេល៣ថ្ងៃមកនេះត្រីប្រហុកចាប់ផ្តើមត្រូវជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនទាន់ត្រូវច្រើននៅឡើយ។ ដោយឡែកប្រជានេសាទដាក់មងវិញ អាចរកបានចាប់ពី២៥ទៅ៣០គីឡូក្នុង១ទូក ហើយអ្នកដាក់របាំងសាច់អួនអាចរកបាន១០០គីឡូក្រាមផងដែរ។

 ម្ចាស់ដេប៉ូធ្វើប្រហុកមួយកន្លែងនៅមាត់ទឹកក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ រយៈពេល៣ថ្ងៃមកនេះ គឺត្រីប្រហុកដែលគាត់ទិញមកនោះ បានពីអ្នកដាក់មង និងអ្នកដាក់របាំង ដែលក្នុង១ថ្ងៃអ្នកដាក់មងអាចរកបានប្រហែល៣០គីឡូក្រាម ដោយឡែកអ្នកដាក់របាំងសាច់អួនបានប្រហែល១០០គីឡូក្រាម ហើយត្រីប្រហុកចាប់ផ្តើមត្រូវនៅក្នុងខ្នើតនេះ ។ រយៈពេល៣ថ្ងៃនេះ គាត់អាចផលិតប្រហុកបានចាប់ពី៣ទៅ៤តោន និងថ្ងៃខ្លះលោតដល់៥តោនក្នុង១ថ្ងៃ ហើយកម្លាំងកម្មករដែលគាត់ប្រើ គឺមានរហូតដល់១០០នាក់ក្នុង១ថ្ងៃ និងទទួលបានប្រាក់ចាប់ពី៦ម៉ឺនរៀលឡើងទៅ។

ចំណែកប្រជានេសាទត្រីប្រហុក និងកម្មករធ្វើប្រហុកបានអោយដឹងដែរថា៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ ពួកគាត់សប្បាយចិត្តនឹងត្រីប្រហុកត្រូវជាងរាល់ថ្ងៃ ដែលនាំអោយពួកគាត់មានការងារធ្វើច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់សំរាប់គ្រួសារ ក្នុងថ្ងៃគាត់អាចរកចំណូលបានពី៣ម៉ឺនទៅ៦ម៉ឺនរៀល និងពេលខ្លះក៏បានលើសហ្នឹងដែរ។ ចំពោះប្រជានេសាទវិញអោយដឹងថា គាត់នេសាទត្រីបានច្រើនក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ហើយគាត់សប្បាយចិត្តខ្លាំងដោយឃើញផលត្រីឆ្នាំនេះ ចាប់ត្រូវពីខ្នើតនេះទៅហើយ កាលណាគាត់នេសាទត្រីបានច្រើន គាត់ក៏ទទួលបានចំណូលខ្ពស់ពីការនេសាទនេះដែរ។ ម្យ៉ាងទៀតដោយសារមានការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ ធ្វើអោយត្រីឆ្នាំនេះឆាប់ទទួលបានផលផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ការបង្ក្រាបបទល្មើសនេសាទ ត្រូវបានធ្វើជាប្រចាំ និងមិនអោយកើតមាននៅក្នុងទឹកដីខេត្កតកំពង់ឆ្នាំងឡើយ ។ ពេលខ្លះជនខិលខូចនៅតែលួចដាក់បទល្មើសនេះ នៅតាមតំបន់ហាមឃាត់ តែក្រុមសមត្ថកិច្ចជលផលបានបង្ក្រាបបានទាន់ពេលវេលា ធ្វើអោយទិន្នផលត្រីឆ្នាំនេះ ឆាប់ត្រូវ និងមានត្រីក្នុងខ្នើតនេះ ៕ ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm