ទូត​បារាំង​វាយតម្លៃ​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​កម្ពុជា ​ខុសពី​អ្វី​ដែល​អ្នកដទៃ​មើល​មកពី​ចម្ងាយ

2021/06/18 01:21:57 pm        482

ភ្នំពេញ ៖ លោកជំទាវឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​គ្រប់គ្រង​ដឹកនាំ​ និង​រក្សា​បាន​នូវ​សុខសន្តិភាពរីកចម្រើន​ខុសពី​អ្វីដែល​អ្នក​ដទៃ​មើល​មកកម្ពុជា​ពីចម្ងាយ​ ១២០០​គីឡូម៉ែត្រ​នោះ​។

បើតាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ប្រាប់ដល់​ក្រុម អ្នកព័ត៌មាន​ថា​ ​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ​អនុញ្ញាត​ឱ្យ​លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំងប្រចាំ​កម្ពុជា ​ចូលជួប​សំដែង​ការគួរសម​ និង​ជំរាបលា​ នៅ​វិមាន​សន្តិភាព នា​ព្រឹកថ្ងៃទី​១៨ ​មិថុនា​នេះ លោកជំទាវ បាន​វាយតម្លៃ​ខ្ពស់ ​អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​គ្រប់គ្រង​របស់​សម្តេច ដែល​បានដឹកនាំ ​រក្សាបាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​ រីកចម្រើន ខុសពី អ្វី​ដែលអ្នកដទៃ​មើល​ពី​ចម្ងាយ១​ពាន់​២០០​គ​.​ម មកលើ​កម្ពុជា​។

ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹង​ដែរ​ថា​ នៅក្នុង​ជំនួប​នេះ ​លោកជំទាវ​ ក៏​បានកត់សម្គាល់ថា​ការ​ផ្តល់​វ៉ាក់សាំង​ជូន​ជនបរទេស​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ជា​សន្ដាន​ចិត្ត​មនុស្សធម៌​ របស់​កម្ពុជា ដែល​រាល់ស្ថានទូត​ទាំងអស់​បាន​ទទួល​ស្គាល់​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​ថ្លែង អំណរគុណជូន​ចំពោះ​លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​បារាំង ដែល​បានប្រឹងប្រែង​អស់ពី​កម្លាំងកាយចិត្តបំពេញ​បេសកកម្ម ការទូតដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។សម្ដេច ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ​ដែល​បាន​ជួយដល់​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-​១៩ ​ក្នុងនោះ មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ដើរ​តួយ៉ាង​សំខាន់ ក្នុង​ការចូលរួមចំណែកប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។

សម្តេច​ ក៏បាន​ជម្រាបជូន​លោកជំទាវ ថា​យុទ្ធសាស្ត្ររបស់កម្ពុ​ជា ​គឺ​ផ្តល់​វ៉ា​ក់សាំងដល់​គ្រប់គ្នា​ទាំងអស់ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា មិនថា​ប្រជាជន​ខ្មែរ ឬ​ជនជាតិបរទេសនោះទេ​។ នេះគឺជា ជម្រើស​ចុងក្រោយ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​ ក៏បាន​ថ្លែងអំណរ​គុណជូន ចំពោះ រដ្ឋាភិ​បាល​បារាំង​ ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាពិសេស​លើ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្សវិស័យវិទ្យាសាស្ត្រ​ ដែល​បាន​ជួយ​ដល់​កម្រិត​នៃ​ការ​ពង្រឹង​សមត្ថភាព​ដល់​កម្ពុជា នឹង​ផ្តល់​ជា​ជំនួយ​ទាំង​ហិរញ្ញប្បទាន ក្នុង​ការ​អភិវឌ្ឍកម្ពុជា​ផង​ដែរ​។ សម្តេច​ ក៏បាន​ថ្លែងអំណរគុណ​និង​ជូនពរ​លោកជំទាវ អ៊ី​វ៉ា ឱ្យ​សម្រេច​បាន​ជោគជ័យថ្មីទៀត ក្នុងការបំពេញ​បេសកកម្ម​របស់​លោក​ជំទាវ​ជា​បន្តបន្ទាប់​នោះ​៕

​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm