គម្រោង TEST បានជួយដល់វិស័យឯកជន ក្នុងការបង្កើនផលិតភាព ប្រាក់ចំណេញ និងការប្រកួតប្រជែង

2023/12/20 09:36:36 pm        55

ភ្នំពេញ ៖ គម្រោងការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន បានជួយដល់វិស័យឯកជន រោងចក្រ សហគ្រាស និងសិប្បកម្ម នៅក្នុង វិស័យកម្មន្តសាល លើការពង្រឹងប្រសិទ្ធភាពធនធាននិងថាមពល, ការគ្រប់គ្រងបរិស្ថាន, ការបង្កើនផលិតភាពនិងគុណភាព, ឱកាស បង្កើតនិងបង្កើនប្រាក់ចំណេញ និងបង្កើនភាពប្រកួតប្រជែង។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលាកម្ម វិធីបិទបញ្ចប់គម្រោង ស្ដីពី «ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាម រយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន» នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៣ នេះថា ជុំវិញគម្រោងខាងលើនេះ គឺជាគម្រោង ទីមួយ ដែលដាក់ឱ្យអនុវត្តនៅក្រោមក្របខ័ណ្ឌកម្មវិធីភាពជាដៃគូប្រចាំប្រទេស ដែលបានចុះហត្ថលេខាដោយផ្ទាល់ រវាងក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ដលបានធ្វើឡើងនៅទីក្រុង វីយែន ប្រទេសអូទ្រីស នៅឆ្នាំ២០១៧ ។ 

ជាសង្ខេប, គម្រោងការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ដែលហៅកាត់ថា (TEST) នេះ បានជួយដល់វិស័យ ឯកជន រោងចក្រ សហគ្រាស និងសិប្បកម្ម នៅក្នុងវិស័យកម្មន្តសាល នៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹង ប្រសិទ្ធភាពធនធាន និងថាមពល, ការគ្រប់គ្រងបរិស្ថាន, ការបង្កើនផលិតភាពនិងគុណភាព, ដែលជាកាតាលីករ រួមចំណែកក្នុងការកាត់បន្ថយសំណល់ និងផលប៉ះពាល់ដល់បរិស្ថាន, កាត់បន្ថយថ្លៃដើម ដើម្បីបង្កើនឱកាសបង្កើត និងបង្កើនប្រាក់ចំណេញ និងបង្កើនភាពប្រកួតប្រជែង សម្រាប់ទីផ្សារក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ។ ទាំងអស់នេះ ជាកត្តាដែលនាំឱ្យមានប្រសិទ្ធផលផ្នែកសេដ្ឋកិច្ច និងបរិស្ថានកាន់ តែប្រសើរឡើងដល់រោងចក្រ សហគ្រាស និងសិប្បកម្ម។

ឯកឧត្តម បន្តថា បញ្ហានេះ យើងឃើញថា ការប្រែប្រួលអាកាសធាតុ បានបង្ហាញឲ្យឃើញផលប៉ះពាល់អវិជ្ជមានជាសាកល។ ទន្ទឹមនឹងនេះ ការផលិត ការផ្ទេរ និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានមេត្រីភាពបរិស្ថាន ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម កំពុងដើរតួនាទី យ៉ាងសំខាន់ក្នុង ការចូលរួមកាត់បន្ថយបញ្ហាប្រឈមនេះ។ ចំណែកការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន គឺជាការផ្តួច ផ្តើមឧស្សាហកម្មបៃតង ដើម្បីជំរុញនិរន្តរភាព និងការប្រកួតប្រជែងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយក៏នឹងជា ឧត្តមានុវត្តន៍មួយ លើការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មផងដែរ។ បញ្ហានេះ, ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន បានអនុវត្តគម្រោងវិធីសាស្ត្រ TEST នេះ រួមគ្នាដោយជោគជ័យ និងសម្រេចបាន លទ្ធផលជាច្រើនដូចជា៖ ភាពអនុលោមនៃផែនការយុទ្ធសាស្ត និងផែនការសកម្មភាពនៃប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ២០២១-២០៣០, ភាពអនុលោមនៃគោលការណ៍ណែនាំកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ដែលជាកម្មវិធីដំបូងគេសម្រាប់វិស័យ នេះ, ការអនុវត្តកម្មវិធី ប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតងបានចំនួនបីដង, ការកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេស ដល់រោងចក្រ សហគ្រាសចំនួន ៥៥, និងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងដល់មន្រ្តី អ្នកជំនាញក្នុងស្រុកបុគ្គលិក រោងចក្រ សហគ្រាស គ្រូបង្រៀន បុគ្គលិកមន្ទីរពិសោធន៍ អ្នកចូលរួមកម្មវិធីរបស់គម្រោងនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        49
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        39
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm