ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនលោកស្រី នូ សុភី ព្រមទាំងក្រុមគ្រួសារ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ (លោកតា សាឡាត់) ដែលទទួលមរណភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។