ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានប្រារព្ធពិធីដុតកម្ទេចចោលនូវ សាច់បង្កក មើមខ្ញី និងខ្ញីហាន់រួច ដែលខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite ដែលមន្ត្រីជំនាញបង្រ្កាបបាននាពេលថ្មីៗនេះ។ ផលិតផលដែលត្រូវបានបំផ្លាញចោលទាំងនោះរួមមាន៖
- សាច់បង្កក ខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម
- មើមខ្ញី ខ្ញីហាន់ត្រាំ (មានផ្ទុកសារធាតុគីមីហាមឃាត់Sodium Hydrosulfite) ចំនួន ១០ការ៉ុង ស្មើនឹង១៧០ គីឡូក្រាម
សរុបចំនួន ២,៣៩៨ គីឡូក្រាម។
ក្នុងពិធីនេះ ក៏មានការសម្របសម្រួលនិងចូលរួមពីអាជ្ញាធរដែនដី និងការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ ៖ ដារា




