ទិដ្ឋភាព​ការប្រកួត​ឈប់​នៅ​នាទី​ទី​១០ ដើម្បី​ទះដៃ​លើក​ទឹក​ចិត្ត Eriksen ក្នុង​ជំនួប​ប៊ែ​ល​ហ្ស៊ិ​ក​-​ដា​ណឺ​ម៉ាក​

2021/06/18 08:54:28 pm        170

បាល់ទាត់៖ ​កីឡាករ និង​អ្នកគាំទ្រ​មិន​ថា ​ដា​ណឺ​ម៉ាក រឺ​ប៊ែ​ល​ហ្ស៊ិ​ក​រួម​ជាមួយ​អាជ្ញា​កណ្ដាល​សុទ្ធតែ​បង្ហាញ​សេចក្តី​ស្រលាញ់ និង​ទះដៃ​លើកទឹកចិត្ត​ដល់​ខ្សែបម្រើ​ដា​ណឺ​ម៉ាក Christian Eriksen ដែល​បាន​ដួល​សន្លប់​កាលពី​សប្ដាហ៍​មុន​។

​​ការប្រកួត​រវាង​ដា​ណឺ​ម៉ាក និង​ប៊ែ​ល​ហ្ស៊ិ​ក​បាន​ឈប់​នៅ​នាទី​ទី​១០ ដើម្បី​ទះដៃ​លើកទឹកចិត្ត​ដល់ Eriksen ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​Eriksen បាន​ធូរស្បើយ​ច្រើន​ហើយ និង​បាន​សរសេរ​សារ​ជា​សាធារណៈ​អរគុណ​អ្នកគាំទ្រ​របស់​ខ្លួន ក៏ដូចជា​មិត្ត​រួម​ក្រុម គ្រូ​បង្វឹក អ្នក​រាល់គ្នា​ដែល​បាន​បង្ហាញ​ក្តី​បារម្ភ និង​ជូនពរ​។ ​ការប្រកួត​នៅ​កីឡដ្ឋាន Parken ក្នុង​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក​កាលពី​យប់មិញ​គឺជា​កីឡដ្ឋាន​ដដែល​ដែល Christian Eriksen បាន​ដួល​សន្លប់​មុន​ចប់​វគ្គ​ទី​១ ក្នុង​ការប្រកួត​ដែល​ដា​ណឺ​ម៉ាក​ចាញ់​ហ្វាំ​ង​ឡង់ ១-០​។​

​​ចំណែក​ការប្រកួត​យប់មិញ​ដែល​ដា​ណឺ​ម៉ាក​នាំមុខ​មុន​នៅ​នាទី​ទី២ ដោយ Yussuf Poulsen នោះ ខ្សែបំរើ Manchester City, Kevin de Bruyne ដែល​ផ្លាស់​ចូល​នៅ​វគ្គ​ទី២ គឺជា​តួអង្គ​សំខាន់​ដែល​ជួយ​អោយ​ប៊ែ​ល​ហ្ស៊ិ​ក​វាយបក​ ២​គ្រាប់​វិញ​យកឈ្នះ​ការប្រកួត​នេះ​ បន្ទាប់ពី​គ្រាប់​តាម​ស្មើ​បញ្ជូន​អោយ Thorgan Hazard សំរេច​ទី និង​គ្រាប់​ទី​ពីរ​សំរេច​ទី​ដោយ​ខ្លួនឯង​។ ​ចប់​ការប្រកួត​ប៊ែ​ល​ហ្ស៊ិ​ក​យកឈ្នះ​ដា​ណឺ​ម៉ាក ២-១ កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​។ ​លទ្ធ​ផល​ផ្សេងទៀត​នៅ​ក្នុង​ពូ​ល C ហូ​ឡង់​ក៏បាន​កក់​កៅអី​នៅ​ជុំ​បន្ត​ដែរ​ក្រោយ​ឈ្នះ​អូទ្រីស ២-០ ខណៈអ៊ុយ​ក្រែ​ន​យកឈ្នះ​ម៉ា​សេ​ដ្វា​ន់​ខាងជើង ២-១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        354
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm