អាមេរិកនឹងស្វាគមន៍ចិន ដែលដើរតួនាទីស្ថាបនា ក្នុងការជួយបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូធី

2023/12/21 12:28:21 am        45

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ (ទី១៩ ខែធ្នូ) លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិកនឹងស្វាគមន៍ប្រទេសចិន ដែលដើរតួក្នុងន័យស្ថាបនា ក្នុងការព្យាយាមទប់ស្កាត់ការវាយប្រហារពីសំណាក់ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ លើការដឹកជញ្ជូនអន្តរជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ លោក Miller បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អ្នកការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi តាមរយៈការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះថា ការវាយប្រហារនេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសទាំងអស់ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងចិនផងដែរ។

ការវាយប្រហារលើនាវា នៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់សមុទ្រក្រហម បានបង្កើនទិដ្ឋភាពនៃការរំខានមួយទៀតនៃពាណិជ្ជកម្មអន្តរជាតិ បន្ទាប់ពីការចលាចលនៃជំងឺរាតត្បាតកូវីដ-១៩ ហើយបានជំរុញឲ្យកងកម្លាំងអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ល្បាតដែនទឹក នៅជិតប្រទេសយេម៉ែន។

ហើយការលើកឡើងរបស់លោក Miller នេះ បានសំដៅទៅលើនាវិកនៃនាវាពាណិជ្ជកម្ម Galaxy Leader ដែលត្រូវបានរឹបអូសដោយក្រុមហ៊ូធីរបស់យេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីខែមុន ដោយនាវាផ្ទុករថយន្ត ដែលមានទង់ជាតិបាហាម៉ា ត្រូវបាននាំយកទៅកាន់កំពង់ផែ Hodeidah នៅភាគខាងជើងនៃប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ូធី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm