រលកត្រជាក់ បានវាយបក់ឆ្លងកាត់ប្រទេសឥណ្ឌាភាគខាងជើង ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ខណៈពួកគេរងាញ័រនៅពេលត្រជាក់ខ្លាំងនៅព្រឹកថ្ងៃពុធនេះ។
សីតុណ្ហភាព នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា ចុះត្រជាក់ដល់កម្រិតទាបជាងក្រោម៦អង្សាសេ ហើយនៅតំបន់ចុងផុតភាគខាងជើង នៃទីក្រុង Jammu និង Kashmir បំពង់ទឹកសម្រាប់ទទួលទាន បានកកខណៈ សីតុណ្ហភាពធ្លាក់ចុះដល់ដក ៤អង្សាសេ។
ទិដ្ឋភាពទូទៅមួយ គឺមនុស្សនាំគ្នាអង្គុយនៅជុំវិញភ្នក់ភ្លើង ពាក់អាវរោមសត្វដើម្បីកម្តៅខ្លួន។
ខណៈសីតុណ្ហភាពរដូវរងា នៅអាស៊ីខាងត្បូងមានកម្រិតស្រាល បើប្រៀបធៀបទៅនឹងទ្វីបអឺរ៉ុប ពេលខ្លះវាអាចបង្ហាញធ្ងន់ធ្ងរខ្លាំងនៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលមនុស្សគ្មានលំនៅឋានរាប់ពាន់នាក់ រស់នៅក្នុងខ្ទមដោយគ្មានកម្តៅ។