រុស្ស៊ី៖ ប្រជាពលរដ្ឋរុស្ស៊ីបានបង្ហាញទស្សនៈផ្សេងៗគ្នា ចំពោះជំនួបកំពូលរវាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីអាមេរិករបស់លោកគឺលោក Joe Biden កាលពីថ្ងៃពុធ ដោយអ្នកខ្លះនិយាយថា មានភាពរីកចម្រើនតិចតួច ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា ជំហានទាំងនោះបានកំពុងដើរលើទិសដៅត្រឹមត្រូវ។

លោក Biden និងលោក Putin បានឈានដល់កិច្ចពិភាក្សាទល់មុខគ្នាកាលពីថ្ងៃពុធ នៅឯវិមានមាត់បឹងដ៏ប្រណីតជាជំនួបកំពូលដែលគេទន្ទឹងរង់ចាំ នៅពេលដែលមេដឹកនាំទាំងពីរនិយាយថា ទំនាក់ទំនងរវាងប្រទេសរបស់ខ្លួនស្ថិតនៅចំណុចទាប។ មន្ត្រីផ្នែកហិរញ្ញវត្ថុលោក Vayyur Dareyev បានប្រាប់សារព័ត៌មាន AP ថា លោកគិតថា តាមពិតទៅដូចជាពុំបានទទួលលទ្ធផលជាផ្លែផ្កាអ្វីទេ វាគឺជាការងារនយោបាយ។ លោកបានបន្ថែមថា លោកសង្ឃឹមថាចំណុចរួមនានានឹងត្រូវរកឃើញ ប៉ុន្តែនិយាយឲ្យត្រង់ទៅវាគ្មានភាពច្បាស់លាស់ទេ។
ចំណែកអ្នកធ្វើការជាអ្នកបកប្រែគឺលោក Yekaterina Mozgovaya បាននិយាយថា លោកគិតថា អ្វីមួយនឹងមិនអាចផ្លាស់ប្ដូរភ្លាមៗទេ ទាំងនៅក្នុងប្រទេសរុស្ស៊ី ឬសហរដ្ឋអាមេរិកបន្ទាប់ពីជំនួបនោះ។ រីឯអ្នកស្រី Pavel Sharikov សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាអាមេរិក និងកាណាដានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា ការចរចាដែលត្រូវបានចាប់ផ្ដើមលើប្រធានបទផ្សេងៗគ្នា គឺជាសញ្ញាល្អសម្រាប់ប្រទេសទាំងពីរ៕
អត្ថបទ៖ សុខមាន