ប្រជាជនអ៊ុយក្រែនត្រៀមខ្លួនសម្រាប់បុណ្យណូអែលសម័យសង្គ្រាមលើកដំបូង តាមប្រតិទិនថ្មី

2023/12/21 02:17:13 am        146

ប្រជាជនអ៊ុយក្រែនកំពុងត្រៀមខ្លួនប្រារព្ធបុណ្យណូអែលដំបូងរបស់ខ្លួន តាមប្រតិទិនថ្មី ដែលជាជំហានមួយទៀត ឆ្ពោះទៅរកការលុបបំបាត់ដានទាំងអស់នៃឥទ្ធិពលរបស់រុស្ស៊ី ខណៈដែលយោធារបស់ពួកគេប្រឹងប្រយុទ្ធទប់ទល់នឹងការលុកលុយរបស់វិមានក្រឹមឡាំង។

ប្រជាជនអ៊ុយក្រែនភាគច្រើនជាគ្រិស្តសាសនិកនិកាយ Orthodox (អូស្សូដក់) ហើយព្រះវិហារដ៏ធំរបស់ប្រទេស នៅឆ្នាំនេះ បានយល់ព្រមផ្លាស់ប្ដូរលែងធ្វើតាមប្រតិទិនប្រពៃណី Julian ដែលត្រូវបានប្រើនៅក្នុងប្រទេសរុស្ស៊ី និងយល់ព្រមប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៧ ខែមករា។

ការវាយប្រហារ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលធ្វើឡើងដោយទីក្រុងមូស្គូ បានធ្វើឲ្យប្រជាជាតិវេញគ្នាជាធ្លុងមួយ ដើម្បីការពារជាតិ ហើយបានជំរុញឲ្យប្រជាជនអ៊ុយក្រែនជាច្រើនឈប់ប្រើប្រាស់ភាសា និងវប្បធម៌រុស្ស៊ី រួមទាំងទំនាក់ទំនងប្រវត្តិសាស្ត្រផ្សេងទៀតរបស់អតីតអ្នកគ្រប់គ្រងទីក្រុងគីវ។

លោក Mykhailo Omelian ដែលជាបព្វជិតនិកាយអូស្សូដក់នៅទីក្រុងគីវ បាននិយាយថា៖ «អ្វីៗគ្រប់យ៉ាង ដែលទាក់ទងនឹងរុស្ស៊ី និងអ្វីៗគ្រប់យ៉ាងដែលរុស្ស៊ីធ្វើដូចគ្នានឹងយើងបានធ្វើ បង្កឲ្យមានការស្អប់ខ្ពើមក្នុងចំណោមប្រជាជន»។

ជាមួយគ្នានេះ អ៊ុយក្រែនក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ហើយមនុស្សជាច្រើននៅទីនេះ មើលឃើញថា សមាជិកភាពជាការបញ្ជាក់អះអាងដ៏សំខាន់នៃអ្វី ដែលពួកគេជឿថា ជាពេលវេលាប្រវត្តិសាស្ត្ររបស់ប្រទេសពួកគេ នៅទ្វីបអឺរ៉ុប។

នៅក្បែរខ្សែត្រៀមជួរមុខនៃការលុកលុយរបស់រុស្ស៊ី ដែលជិតគ្រប់រយៈពេល ២ឆ្នាំ ហើយនិងមិនមានសញ្ញាធូរស្រាលនោះ ពួកទាហានក៏កំពុងរៀបចំការផ្លាស់ប្តូរទៅប្រាពរព្ធពិធីបុណ្យនេះ នៅថ្ងៃទី២៥ ខែធ្នូ ដូចប្រទេសអឺរ៉ុបផ្សេងទៀត។ លើសពីនេះទៀត អាជ្ញាធរអ៊ុយក្រែនក៏បានបង្កើនយុទ្ធនាការ ដើម្បីប្តូរឈ្មោះផ្លូវ និងការតាំងទីលំនៅនានា ក៏ដូចជាការកម្ទេចចោលរូបសំណាក និងវិមានរំលឹកអនុស្សាវរីយ៍ ដែលភ្ជាប់ទៅនឹងប្រព័ន្ធ និងអតីកាលរបស់សហភាពសូវៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm