EU ឈានដល់កិច្ចព្រមព្រៀង ជុំវិញការកែប្រែច្បាប់អន្តោប្រវេសន៍របស់ប្លុក

2023/12/21 02:18:14 am        45

ក្រុមមន្ត្រីបាននិយាយថា បណ្តាប្រទេសសមាជិក និងសមាជិកសភារបស់សហភាពអឺរ៉ុប ឬ EU នៅថ្ងៃពុធ (ទី២០ ខែធ្នូ) នេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ជុំវិញការកែប្រែច្បាប់របស់ប្លុកស្តីពីការដោះស្រាយ ចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍។

កំណែទម្រង់នេះ រួមមានការពិនិត្យវាយតម្លៃឲ្យបានលឿនជាងមុននៃការមកដល់ខុសពីធម្មតា ការបង្កើតមជ្ឈមណ្ឌលឃុំខ្លួនតាមព្រំដែន ការពន្លឿនការនិរទេស សម្រាប់អ្នកស្នើសុំសិទ្ធិជ្រកកោន ដែលត្រូវបានបដិសេធ ហើយនិងយន្តការសាមគ្គីភាព ដើម្បីជួយសម្រាលសម្ពាធពីបណ្តាប្រទេសភាគខាងត្បូង ដែលជួបប្រទះនឹងលំហូរជនអន្តោប្រវេសន៍ដ៏ច្រើន។

ប្រទេសអេស្ប៉ាញ ដែលធ្វើជាប្រធាននៃកិច្ចពិភាក្សាដ៏យូរនេះ ក្នុងតួនាទីប្រធានសហភាពអឺរ៉ុបរបស់ខ្លួន បានឲ្យដឹងនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) ថា៖ «កិច្ចព្រមព្រៀងនយោបាយ ត្រូវបានឈានដល់លើឯកសារចំនួនប្រាំនៃកិច្ចព្រមព្រៀងថ្មីរបស់សហភាពអឺរ៉ុបស្តីពីទេសន្តរប្រវេសន៍ និងការសុំសិទ្ធិជ្រកកោន»។

អនុប្រធានគណៈកម្មការអឺរ៉ុប លោក Margaritis Schinas បានលើកឡើងថា៖ «វាជាដំណើរផ្លូវដ៏វែងឆ្ងាយ ដើម្បីបានមកដល់ទីនេះ។ ប៉ុន្តែយើងសម្រេចបានហើយ។ នៅទីបំផុត អឺរ៉ុបកំពុងធ្វើអ្វី ដែលចាំបាច់ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍»។ ហើយប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានបន្ថែមថា៖ «ទេសន្តរប្រវេសន៍ គឺជាបញ្ហាប្រឈមរួមរបស់អឺរ៉ុប។ ការសម្រេចថ្ងៃនេះ នឹងអាចឲ្យយើងគ្រប់គ្រងបញ្ហានេះជាមួយគ្នា»។

យ៉ាងណាក្ដី កិច្ចព្រមព្រៀងនេះនៅតែត្រូវការអនុម័តជាផ្លូវការ ដោយក្រុមប្រឹក្សាអឺរ៉ុប ដែលតំណាងឲ្យប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ និងសភាអឺរ៉ុប មុនពេលដែលច្បាប់នេះចូលជាធរមាននៃច្បាប់របស់ប្លុក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm