វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka នឹងមិនចូលរួមការប្រកួត Grand Slam, Wimbledon ឆ្នាំនេះឡើយ តែមានគម្រោងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យូប្រទេសជប៉ុន។

កីឡាការិនីវ័យ ២៣ឆ្នាំលំដាប់លេខ២ ពិភពលោករូបនេះបាននិយាយថា វាជារឿងពិសេសមួយដែលនឹងបានប្រកួត ក្រោមក្រសែភ្នែកអ្នកគាំទ្រក្នុងទឹកដីរបស់ខ្លួន។ ម្ចាស់ជើងឯក Grand Slam ៤លើករូបនេះនឹងចំណាយពេលវេលាជាមួយមិត្តភក្តិ និងក្រុមគ្រួសារបន្ទាប់ពីភាពស្មុគស្មាញក្នុងចិត្ត និងធុញថប់ដោយបានដកខ្លួនចេញពីការប្រកួត Grand Slam, French Open កន្លងទៅផងដែរ។
Naomi Osaka ត្រូវបានគណៈកម្មការវិន័យរបស់ French Open ដាក់ពិន័យជាទឹកប្រាក់ ១៥០០០អឺរ៉ូ ក្រោយនាងមិនចូលធ្វើសន្និសីទកាសែតនៅការប្រកួតជុំទី១។ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យូនឹងចាប់ផ្តើមនៅខែក្រោយនេះហើយ៕
អត្ថបទ៖នាង សុភាវុធ