
ប្រធានាធិបតអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈដើម្បីយល់ព្រមចំពោះការផ្អាកប្រយុទ្ធគ្នាជាលក្ខណៈមនុស្សធម៌ជាលើកទីពីរ ដែលជាថ្នូរនឹងការវិលត្រឡប់នៃចំណាប់ថ្នូរបន្ថែមទៀត ដែលត្រូវចាប់ដោយក្រុមហាម៉ាស។
ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ចាត់ទុកថាជាអង្គការភេរវកម្ម ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅតែចាប់ខ្លួនមនុស្សប្រហែល ១២៩នាក់ ក្នុងចំណោមមនុស្ស ២៤០នាក់ដំបូង ឬច្រើនជាងនេះ ដែលខ្លួនបានចាប់ពង្រត់ពីអ៊ីស្រាអែល អំឡុងពេលការវាយប្រហារដ៏សាហាវរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា។
លោក Herzog បាននិយាយកាលពីថ្ងៃអង្គារទៅកាន់ឯកអគ្គរដ្ឋទូតមួយក្រុមថា៖ ខ្ញុំអាចបញ្ជាក់ឡើងវិញនូវការពិតដែលថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្អាកប្រយុទ្ធជាលក្ខណៈមនុស្សធម៌មួយផ្សេងទៀត និងជំនួយមនុស្សធម៌បន្ថែម ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូរ។ លោកបាននិយាយថា៖«ការទទួលខុសត្រូវ គឺស្ថិតនៅលើលោក Sinwar និងក្រុមដឹកនាំរបស់ក្រុមហាម៉ាស» ដោយនិយាយដោយសំដៅទៅលើប្រធានក្រុមនេះនៅតំបន់ហ្កាហ្សា គឺលោក Yahya Sinwar។