វិមានក្រឹមឡាំងនិយាយថា គ្មានមូលដ្ឋានសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែននោះទេ

2023/12/21 02:27:29 am        131

វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២០ ខែធ្នូ) នេះ បាននិយាយថា មិនមានមូលដ្ឋានបច្ចុប្បន្ន សម្រាប់កិច្ចចរចាសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ហើយថា ផែនការសន្តិភាព ដែលបានស្នើឡើងដោយទីក្រុងគីវ គឺមិនអាចទទួលយកបានឡើយ ព្រោះមិនបានរាប់បញ្ចូលរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងពិតជាចាត់ទុកថា ប្រធានបទនៃការចរចា មិនពាក់ព័ន្ធនោះទេ នៅពេលនេះ»។ ជាមួយគ្នានេះ លោក Peskov បាននិយាយថា ចក្រភពអង់គ្លេស បានទម្លាក់ចោលឱកាស ដែលនាំមានកិច្ចព្រមព្រៀងសន្តិភាព នៅឆ្នាំ២០២២ ដោយការដាក់សម្ពាធលើទីក្រុងគីវឲ្យបដិសេធសេចក្តីព្រាងកិច្ចព្រមព្រៀងភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅអ៊ុយក្រែន។

លោក Peskov បាននិយាយថា៖ «បន្ទាប់ពីនោះមក មិនមានតម្រូវការចាំបាច់ ដើម្បីឲ្យមានការចរចាទេ ហើយមានតម្រូវការចាំបាច់កាន់តែតិចជាងមុន បន្ទាប់ពីអ៊ុយក្រែន ដោយជាក់ស្ដែង បានរារាំងនូវរាល់ការចរចាណាមួយជាមួយភាគីរុស្ស៊ី ដោយស្របច្បាប់»។

សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែតុលា ឆ្នាំ២០២២ ដោយប្រកាសជាផ្លូវការនូវលទ្ធភាពនៃកិច្ចចរចាអ៊ុយក្រែនណាមួយជាមួយលោក វ្ល៉ាឌីមៀរ ពូទីន គឺ «មិនអាចទៅរួច» នោះទេ បន្ទាប់ពីរុស្ស៊ីបានអះអាងថា បានបញ្ចូលជាឧបសម្ព័ន្ធនូវតំបន់ចំនួនបួននៃភាគខាងត្បូង និងខាងកើតអ៊ុយក្រែន។

លោក Peskov បាននិយាយថា ផែនការសន្តិភាពរបស់លោក Zelenskiy ដែលគេស្គាល់ថា ជា «រូបមន្តសន្តិភាព» របស់លោកនោះ គឺជាកំហុសឆ្គង ដោយសារលោកបាននិយាយថា ខ្លួនព្យាយាមស្វែងរកសន្តិភាព ដោយគ្មានការចូលរួមពីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm