
ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់ជនប៉ាឡេស្ទីនម្នាក់ដែលកងទ័ពនិយាយថា បានព្យាយាមវាយប្រហារដោយបើកទោចក្រយានយន្តបំបុកទាហានបម្រុងអ៊ីស្រាអែលនៅថ្ងៃពុធនេះ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថាបុរសម្នាក់នោះ បានស្លាប់ ហើយទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានផ្តល់អត្តសញ្ញាណថា បុរសម្នាក់នោះ មានឈ្មោះ Basil Wajiya Abd al-Afo al-Muhtaseb អាយុ ២៨ឆ្នាំ ។
អំពើហិង្សានៅតំបន់វ៉េសប៊ែង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយនិងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្រ្ទីប ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ជនប៉ាឡេស្ទីន ១៩.៦៦៧នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥២.៥៨៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ៕