
នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន មានការបែងចែកចំពោះការកែណ្ឌទ័ពបន្ថែមទៀត ក្រោយលោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា យោធាស្នើសុំសេចក្តីព្រាងច្បាប់សម្រាប់កែណ្ឌទ័ពបន្ថែមទៀតចំនួនចន្លោះពី ៤៥ម៉ឺននាក់ ទៅ ៥០ម៉ឺននាក់ ។
លោក Oleksandr វ័យ ២៧ឆ្នាំ គឺជាទាហានមួយរូប និយាយថា គ្មានមនុស្សគ្រប់គ្រាន់នោះទេនៅក្នុងកងទ័ព ខណៈដែលប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ ព្រួយបារម្ភថាគ្មានគ្រឿងយុទ្ធោបករណ៍គ្រប់គ្រាន់សម្រាប់ទាហានដែលត្រូវបានកែណ្ឌរួច ។
ទីក្រុងគីវ ពឹងផ្អែកលើជំនួយយោធាលោកខាងលិច ដើម្បីធ្វើសង្រ្គាមជាមួយទាហានរុស្ស៊ី នៅតាមខ្សែត្រៀមុខចម្ងាយ ១ពាន់គ.ម អស់រយៈពេលជិត ២២ខែមកហើយ ក្នុងសង្រ្គាមធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ។
អំឡុងសន្និសីទសារព័ត៌មានដំណាច់ឆ្នាំរបស់គាត់ លោក Zelenskiy បាននិយាយថា លោកត្រូវការការជំទាស់ពីយោធាដើម្បីគាំទ្រសំណើរកែណ្ឌទ័ព ហើយក្រុមមន្រ្តីយោធាជាន់ខ្ពស់ និងក្រុមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ នឹងពិភាក្សាលើបញ្ហាមួយនេះ មុនពេលដាក់ជូនសភា ៕