តុលាការអ៊ីតាលីកាត់ទោសឪពុកម្តាយជនជាតិប៉ាគីស្ថានឲ្យជាប់ទោសមួយជីវិត ក្នុងករណី «សម្លាប់ដើម្បីកិត្តិយស»

2023/12/21 04:02:04 am        146

តុលាការរបស់ប្រទេសអ៊ីតាលី បានកាត់ទោសឪពុកម្តាយ ២នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ ពីបទសម្លាប់កូនស្រីវ័យជំទង់របស់ពួកគេ បន្ទាប់ពីនាងបដិសេធមិនព្រមធ្វើដំណើរទៅប្រទេសប៉ាគីស្ថាន ដើម្បីរៀបអាពាហ៍ពិពាហ៍ ដែលរៀបចំទុក។

ជាអ្វីដែលត្រូវបានគេហៅថា ការសម្លាប់ ដើម្បីកិត្តិយស នាង Saman Abbas អាយុ ១៨ឆ្នាំ ដែលបានបាត់ខ្លួន កាលពីខែមេសា ឆ្នាំ២០២១ បានធ្វើឲ្យប្រទេសអ៊ីតាលីភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ឪពុករបស់នាងឈ្មោះ Shabbar Abbas ត្រូវបានកាត់ទោសដោយតុលាការនៅភាគខាងជើងនៃទីក្រុង Reggio Emilia រួមជាមួយនឹងម្តាយរបស់ជនរងគ្រោះ ដែលពេលនេះនៅតែមានសេរីភាពដដែល។ ពូរបស់ក្មេងស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ខណៈបងប្អូនជីដូនមួយ ២នាក់ ត្រូវបានរួចទោស។

នេះគឺជាសាលក្រមនៅសាលាដំបូង ហើយអាចប្តឹងឧទ្ធរណ៍បាន។ ឪពុកររបស់នាងបានយំ និងតវ៉ា ចំពោះភាពគ្មានទោសពៃរ៍របស់ខ្លួន អំឡុងពេលផ្តល់សក្ខីកម្មទៅតុលាការ នៅថ្ងៃទី១៩ ខែធ្នូ។ ហើយបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ជនល្មើសបានប្រាប់តុលាការថា៖ «ការសម្រេចក្ដីនេះ មិនទាន់ចប់ទាំងស្រុងនោះទេ។ ខ្ញុំក៏ចង់ដឹងដែរថា នរណាជាអ្នកសម្លាប់កូនស្រីរបស់ខ្ញុំ»។

លោក Shabbar Abbas ត្រូវបានធ្វើបត្យាប័នទៅប្រទេសអ៊ីតាលី កាលពីខែសីហា ដើម្បីប្រឈមមុខនឹងការកាត់ទោស បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួននៅក្នុងភូមិរបស់លោក នៅភាគខាងកើតប្រទេសប៉ាគីស្ថាន ដោយសង្ស័យពីបទឃាតកម្ម។ ចំណែកប្រពន្ធរបស់លោកត្រូវបានគេជឿថា កំពុងលាក់ខ្លួន នៅក្នុងប្រទេសប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        57
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        48
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm