បេក្ខជនចំនួន ១៦នាក់ បានដាក់ពាក្យឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី

2023/12/21 04:03:12 am        124

មន្ត្រីជាច្រើនរូប នៅថ្ងៃពុធ (ទី២០ ខែធ្នូ) នេះ បានឲ្យដឹងថា មានបេក្ខជនចំនួន ១៦នាក់នាក់ហើយ ដែលបានដាក់ពាក្យឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី ឆ្នាំ២០២៤ នៅក្នុងការបោះឆ្នោតមួយដែលគេរំពឹងថា នឹងផ្ដល់អាណត្តិទី៥ ទៅឲ្យលោក Vladimir Putin យ៉ាងស្រួលៗ។

រដ្ឋាភិបាលក្រុងមូស្គូ បានរារាំងអស់ជាច្រើនឆ្នាំមកហើយចំពោះឥស្សរជនគណបក្សប្រឆាំងពីការបោះឆ្នោត និងជីវិតនយោបាយ ជាការគៀបសង្កត់ ដែលបានកើនឡើងបន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។

ខណៈត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti ដែលគ្រប់គ្រងដោយរដ្ឋ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម (CEC) លោក Ella Pamfilova បាននិយាយថា៖ «រហូតមកដល់ពេលនេះ យើងបានទទួលពាក្យសុំពីបេក្ខជនចំនួន ១៦នាក់ហើយ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី»។

លោក Putin បានបញ្ជាក់ក្នុងខែនេះក្នុងអំឡុងពេលជួបជាមួយអតីតយុទ្ធជនយោធាថា លោកនឹងចូលរួមក្នុងការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា។

ជាមួយគ្នានេះ CEC បានឲ្យដឹងថា ខ្លួននឹងរៀបចំផងដែរនូវការបោះឆ្នោត នៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលត្រូវបានកាន់កាប់ផ្នែកខ្លះដោយកងកម្លាំងរុស្ស៊ី និងនៅឧបទ្វីបគ្រីមៀ ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធពីទីក្រុងគៀវ ក្នុងឆ្នាំ២០១៤។

សម្រាប់ការចុះឈ្មោះប្រជែងតំណែងប្រធនាធិបតីនេះ បេក្ខជនត្រូវតែដាក់ពាក្យសុំឈរឈ្មោះឲ្យបានត្រឹមថ្ងៃទី២៧ ខែធ្នូ ហើយច្បាប់បោះឆ្នោតចែងថា បន្ទាប់មកពួកគេនឹងត្រូវតម្រូវឲ្យប្រមូលហត្ថលេខាអ្នកគាំទ្ររាប់ពាន់ ដើម្បីទទួលបានការមានឈ្មោះនៅលើសន្លឹកឆ្នោត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm