កូរ៉េខាងជើង ព្រមានពីការវាយប្រហារនុយក្លេអ៊ែរ ប្រសិនបើសត្រូវបង្កហេតុដោយអាវុធនុយក្លេអ៊ែរ

2023/12/21 05:06:31 pm        78

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទីក្រុងព្យុងយ៉ាង នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​វាយប្រហារនុយក្លេអ៊ែរនោះទេ ប្រសិនបើសត្រូវបង្ករឿងដោយអាវុធនុយក្លេអ៊ែរ នេះ​បើ​យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) នេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក គីម បានធ្វើការលើកឡើងនេះ ខណៈ​ដែល​លោក​បាន​ជួបជាមួយក្រុមទាហាននៅក្រោមការិយាល័យមីស៊ីលរបស់យោធា ជុំវិញ​សម​យុទ្ធ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោងអន្តរទ្វីប (ICBM) នាពេលថ្មីៗនេះ។

កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអង្គារ ថាខ្លួនបានសាកល្បងមីស៊ីល ICBM ថ្មីបំផុតរប​ស់​ខ្លួន​កាល​ពី​ថ្ងៃច័ន្ទ ដើម្បីវាស់​ស្ទង់​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​នៃ​កម្លាំង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​បង្កើន​អរិភាពរបស់សហរដ្ឋអាមេរិក ដោយទាញការថ្កោលទោសពីសហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការបាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​បង្ហាញ​ពី​ភា​ពចល័តខ្ពស់ និងសមត្ថភាពវាយប្រហាររហ័សរបស់យោធា ហើយ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែងដើម្បីពង្រឹងប្រសិទ្ធភាពប្រយុទ្ធរបស់ខ្លួនបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង (Kim Yo Jong) បានថ្កោលទោសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានបើកកិច្ចប្រជុំជុំវិញការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM នេះ​ដោយ​និយាយ​ថា ការបាញ់បង្ហោះនោះគឺជាការអនុវត្តសិទ្ធិស្វ័យការពាររបស់ប្រទេសប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm