ក្រសួងការងារ ស្នើឱ្យចិនពង្រីកកញ្ចប់ជំនួយសម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេស

2023/12/21 10:23:21 am        115

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាល​ចិន​ពិនិត្យ​លទ្ធភាព​ពង្រីក​ការ​ជួយ​ជ្រោម​ជ្រែង​លើ​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់​វិទ្យាស្ថានជា​តិ​ពហុបច្ចេក​ទេស​បន្ថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wu Yan អនុ​រដ្ឋ​មន្រ្តី​ក្រសួងអប់រំ​នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា៖ «បន្ថែមពីលើ​នេះ​ខ្ញុំ​សូម​ស្នើ​ឱ្យ​មិត្ត​ចិន​ពិនិត្យ​លទ្ធភាព​ធ្វើ​យ៉ាង​ណាពង្រីក​ការ​ជួយ​ជ្រោម​ជ្រែងមក​លើ​ការ​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​បន្ថែម​ទៀត ។…ទាំងនេះ​[ដំណើរទស្សនកិច្ច] បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ»​។ 

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយ​របស់​ចិន​លើ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​គឺ​ជាគាំទ្រដ៏សំខាន់សម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសដើម្បីពង្រឹងគុណភាព និង​សមត្ថភាពនៃការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។

ជាការ​ឆ្លើយតប ឯកឧត្តម Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋជាមានិតចិន បាន​គូស​បញ្ជាក់ពីលទ្ធភាពនៃការពិនិត្យលើសំណើរ និងបន្ត​ប្តេជ្ញា​ជួយ​ជ្រោម​ជ្រែង​លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ជូន​ពលរដ្ឋ​កម្ពុជា​ដែល​នឹ​ង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​។

ឯកឧត្តមបញ្ជាក់ថា៖ “ក្នុងនាម​រដ្ឋាភិបាល​ចិន​លោក​នឹង​ខិតខំ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​កា​របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងថែមទៀត”។

បន្ថែម​ពី​នេះ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានកោតសរសើរពីថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​ដែល​បាន​ខិតខំ​ប្រឹង​ប្រែងលើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើឱ្យវិទ្យាស្ថានមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃនេះ។

ដោ​យឡែក ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើក​ឡើង​ផង​ដែរ​ថា វិទ្យាស្ថានជាតិ​ពហុ​បច្ចេក​ទេស​បាន​ទទួល​សម្ភា​រៈជា​ច្រើន​ពី​ភាគី​ចិន​សម្រាប់​បម្រើ​លើ​តម្រូវ​ការ​បណ្តុះ​បណ្តាលនៅវិទ្យាស្ថាននេះផងដែរ ។ ថ្នាក់ដឹកនាំ​ទាំងអស់​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ជួយ​ជ្រោម​ជ្រែង​ទាំងនេះ ហើយរាល់​ជំនួយ​របស់​ភាគី​ចិន​ពិត​ជា​មាន​សារ​សំខា​ន់​ខ្លាំង​ណាស់​សម្រាប់​វិទ្យាស្ថាន ។

ឯកឧត្តមបានបញ្ជា្កក់ផងដែរថា វិទ្យាស្ថាន​ជា​ពហុប​ច្ចេកទេស​គឺ​ជា​កន្លែង​បណ្តុះ​បណ្តាល​មួយ​ដ៏​សំខាន់​នា​ពេលបច្ចុប្បន្នដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឱ្យមានឱកាសការងារល្អ និង​មានសមត្ថិភាពខ្ពស់ឆ្លើយតបទៅនិងតម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am