បុរាណវត្ថុ​នៅ​អំឡុង​សតវត្សរ៍​ទី​១២ ​ជាច្រើន​​ត្រូវបាន​ព្រះសង្ឃ​រក្សាទុក ​យក​ប្រគល់ឱ្យ​អាជ្ញាធរ​អប្សរា

2021/04/27 09:59:58 am        31

សៀមរាប ៖ ​បំណែក​បដិមា​ និង​ថ្ម​ចម្លាក់​ចំនួន​៤១​ដុំ ​ត្រូវ​បាន​បាន​ព្រះចៅ​អធិការ​វត្ត​ព្រះ​ឥន្ទទេព ព្រះនាម ​សែម សំ ពេញ​ព្រះទ័យ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ថែរក្សា ​ក្រោយពី​ព្រះ​អង្គរ​បាន​ប្រមូល​យក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅក្នុង​បរិវេណ​វត្ត​ដែល​ស្ថិតនៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទ​បាយ័ន្ត​។


ទាក់ទង​ នឹង​ការរក្សា​វត្ថុ​បុរាណ​នេះ​ទុក ​តាម​ព្រះចៅអធិការ ​សែម សំ មាន​សង្ឃដីកា​នៅ​ថ្ងៃទី​១២ ខែ​តុ លា​ថា ​ដើមឡើយ​បំណែក​ចម្លាក់​ទាំង​៤១​ដុំ​នេះ ​ស្ថិតនៅ​រាយប៉ាយ​ក្នុង​បរិវេណ​វត្ត​ព្រះ​ឥន្ទទេព ហើយ​ខ្លះទៀត​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខឿន​ព្រះអង្គ​ទេព​។​ ដូច្នេះ​ ដើម្បី​ឱ្យ​មាន​សុវត្ថិភាព ​ព្រះអង្គ​ក៏បាន​ប្រមូល​យក​មក​រក្សាទុក​នៅ​ក្នុង​រោង​ផ្នែក​ខាងត្បូង​វត្ត ​ការពារ​ការបាត់បង់​ និង​ខូចខាត​ដោយ​ប្រការ​ផ្សេងៗ​។

លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និ ង​បុរាណវិទ្យា​បង្ការ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យដឹងថា​ ក្នុងចំណោម​ចម្លាក់​ទាំងនេះ​ មាន​មួយ​ចំនួនធំ​ជា​ព្រះ​ពុទ្ធបដិមា​ដែល​នៅ​សល់តែ​ព្រះ​ភ្នែន​និង​ប​ល្ល័​ង្គ​ផ្កាឈូក​ ឯ​ខ្លះទៀត​ឃើញ​មាន​ត្រឹម​ព្រះបាទ​ទ្រង់​ឈរ​លើ​ជើង​ទម្រ​ប៉ុណ្ណោះ​។ ​តាម​ការ​ពិនិត្យឃើញថា ​ព្រះពុទ្ធ​បដិមា​ទាំងនេះ​ មាន​ខ្លះ​ស្ថិត​នៅក្នុង​រចនាបថ​បាយ័ន្ត​ ប្រហែល​នា​ចុង​សត វត្សរ៍​ទី​១២​ ទៅ​ដើម​១៣​ និង​ខ្លះ​ទៀត​ស្ថិតនៅក្នុង​រចនាបថ​សម័យ​កណ្តាល ​ប្រហែលជា​នៅ​សត វត្សរ៍​ទី​១៥ ​ឬ ​ទី​១៦​។

បន្ទាប់ពី​បាន​ទទួល​ដំណឹង​ពី​ក្រុម​សមត្ថកិច្ចការពារ​បេតិកភណ្ឌ​តំបន់​អង្គរ​ ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ នាយក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ ​និង​អាជ្ញាធរ​អប្សរា​បាន​ចុះទៅ​ទទួល​បំណែ​ក​បដិមា​ទាំងនេះ​ មក​រក្សាទុក​នៅ​ការិយាល័យ​នាយកដ្ឋាន ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ ដើម្បី​ចុះបញ្ជី ថតរូប ​និង​ពិពណ៌នា​ទុកជា​ឯកសារ​សម្រាប់​ជួសជុល​នៅ​ថ្ងៃក្រោយ​៕

​អត្ថបទ ៖ ឈិ​ត សា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm