រយៈពេល១១ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពីការនាំចេញទំនិញសរុបជាង ២១ ពាន់លានដុល្លារ

2023/12/21 05:47:59 pm        216

គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជា​បាននាំចេញ​ទំនិញ​គិត​ជា​ទឹក​ប្រាក់ស​រុប​ចំនួន​ប្រមាណ ២១.៣ពាន់លានដុល្លារកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ខណៈ​ការនាំចូលទំនិញពីក្រៅប្រទេសធ្លាក់ចុះ ១៩.៩% ស្មើនឹងប្រមាណ ២២,២​ពាន់​លាន​ដុល្លារ​។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិក មាន​ទឹក​ប្រាក់ ៨.១៤ ពាន់លានដុល្លារ, ជប៉ុន ១ពាន់លានដុល្លារ រួមចំណែកប្រមាណ ៣៨% នៃ​ទំហំ​នាំ​ចេញ​សរុបបានពីក្រោយដោយប្រទេសវៀតណាម ២.៦ ពាន់លានដុល្លារ, ចិន ១.៣ ពាន់​លាន​ដុល្លារ និងជប៉ុន ១.០៦ ពាន់លានដុល្លារ។ ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ដូចជាសំលៀកបំពាក់ ៨.៣ ពាន់លានដុល្លារធ្លាក់ចុះ ១៥% ផលិតផលស្បែកជើង ១.៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២២% សម្ភារៈធ្វើដំណើរ ១.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១០% និង​ម៉ាស៊ីន​បរិធាន និងសម្ភារៈអគ្គិសនី ១.៧ ពាន់លានដុល្លារ កើនឡើង ៧៣%។

ដោ​យ​ឡែកកម្ពុជានាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ ៩.៧ ពាន់លានដុល្លារ កើនឡើង ៣% ពីប្រទេសវៀតណាម ៣.២ ពាន់លានដុល្លារ ធ្លាក់ចុះ ៩.៧% និងថៃ២.៦ពាន់លានដុល្លារ ធ្លាក់​ចុះ២៥%។ ការដោះ​ដូរពាណិជ្ជ​កម្ម​អន្តរជាតិ​នេះធ្វើ​ឱ្យ​កម្ពុ​ជា​មាន​ឱន​ភាព​ជញ្ជឹង​ពាណិជ្ជ​កម្ម​ជាង ៩០០លានដុល្លារ។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជា​មួយ​នឹង​បណ្តា​ប្រទេស​ហត្ថ​លេខី​នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់​លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។ ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា។

នៅក្នុង​ពិធីបើកសន្និបាតនាព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅ​តែ​ប្តេជ្ញា​បន្ត​កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈ​ការ​បន្ត​ពង្រឹង​គុណ​ភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និង​ការ​ធ្វើ​ឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយ​បានកាត់បន្ថយទាំងការចំណាយ និងពេលវេលា, ការរក្សាស្ថិរភាពថ្លៃ និងការ​ជំរុញ​ពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តក​សាង​ និង​ធ្វើ​វិសោធន​កម្ម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះ​បាន​បង្ក​លក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការ​វិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm