មេដឹកនាំក្រុមហ៊ូទី គំរាមវាយប្រហារនាវាចម្បាំងអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន កំណត់គោលដៅលើប្រទេសយេម៉ែន

2023/12/21 10:49:09 am        99

មេដឹកនាំក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានព្រមានកាលពីថ្ងៃពុធថា ពួកគេ នឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោន ដែលសប្តាហ៍នេះ បានបង្កើតកងកម្លាំងពហុជាតិ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូទី លើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម។

ក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ ចាប់តាំងពីខែមុន បានបាញ់យានដ្រូន និងមីស៊ីលទៅលើនាវាអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ជាការវាយប្រហារដែលខ្លួននិយាយថា ឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប។

គំនិតផ្តួចផ្តើមផ្នែកសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងឃើញទីក្រុងវ៉ាស៊ីនតោន និងប្រទេសចំនួនដប់ផ្សេងទៀត ដែលភាគច្រើនជាប្រទេសរបស់អង្គការណាតូ ធ្វើការល្បាតនៅសមុទ្រក្រហម ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហ៊ូធី នាពេលខាងមុខ ដែលរហូតមកដល់ពេលនេះ នាំឲ្យខ្សែដឹកជញ្ជូនពិភពលោកធំៗប្តូរទិសជុំវិញទ្វីបអាហ្វ្រិកជំនួសវិញ។

លោក Abdel-Malek al-Houthi បាននិយាយថា៖«យើងនឹងមិនឈរដោយស្ងៀមស្ងាត់ឡើយ ប្រសិនបើជនជាតិអាមេរិក ត្រូវបានជំរុញឲ្យបង្កើនភាពតានតឹងបន្ថែមទៀត និងប្រព្រឹត្តខ្វះការពិចរណា ដោយកំណត់គោលដៅលើប្រទេសរបស់យើង ឬធ្វើសង្រ្គាមប្រឆាំងនឹងវានោះ» ។

លោកបាននិយាយនៅក្នុងសន្ទរកថាតាមទូរទស្សន៍ថា៖«រាល់គោលដៅរបស់អាមេរិកមកលើប្រទេសរបស់យើង នឹងត្រូវកំណត់គោលដៅដោយពួកយើង ហើយយើងនឹងធ្វើឲ្យនាវាចម្បាំង ផលប្រយោជន៍ និងនាវាចរណ៍របស់អាមេរិក ក្លាយជាគោលដៅសម្រាប់មីស៊ីល យានដ្រូន និងកិច្ចប្រតិបត្តិការយោធារបស់យើង»។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am