ឯកឧត្តម កែវ រតនៈ៖ អាជ្ញាធរល្អត្រូវផ្តល់ការការពារ-ការគ្រាំទ្រ ជំរុញសេដ្ឋកិច្ច​ជួយប្រជាពលរដ្ឋបង្កើនចំណូល

2023/12/21 06:03:06 pm        239

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង​លើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះជួ​យ​ខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងថា ក្នុងអាណត្តិទី៧ ពី​ឆ្នាំ​២០២៣ ដល់ឆ្នាំ២០២៨ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងលើការងារបង្កើនចំណូលអោយប្រជាពលរដ្ឋ និង​ការរុញកំណើនសេដ្ឋកិច្ច តាមគ្រប់រូបភាព អោយទៅដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ តាមរយៈ​ការបន្តពង្រឹង​សន្តិភាព និងធនធានមូលដ្ឋាន ដែលបានបន្សល់ទុកពីសម្តេចតេជោ ហ៊ុន សែន។

ចំពោះខេត្តពោធិ៍សាត់ គឺបានដាក់គោដៅដូចគ្នា ដោយគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នា ដើម្បី​បង្កើន​ចំណូល​អោយ​ប្រជាពលរដ្ឋ តាមរយៈការទាក់ទាញវិនិយោគទាំងក្នុងខេត្ត និងក្រៅខេត្ត រួម​និង​ការ​បង្កើនចំណូលតាមរយៈសកម្មភាពផ្សេងៗដូចជា កសិកម្ម សេវាកម្ម វិស័យការងារ ទេសចរណ៍​ជាដើម ដូចនេះឯកឧត្តម បានដាក់ផែនការអោយក្រុង-ស្រុកទាំង៧ ក្នុង​ខេត្ត​ពោធិ៍សាត់ ត្រូវធ្វើការប្រឡងប្រណាំងគ្នាក្នុងន័យវិជ្ជមាន ដើម្បីទាក់ទាញការវិនិយោគ ឬ​អាជីវកម្ម​ផ្សេង​ៗ​ចូល​មូលដ្ឋានរបស់ខ្លួន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា អាជ្ញាធរ គ្រប់មូលដ្ឋាន​មិន​ត្រូវ​ធ្វើ​ការ​គាប់​សង្កត់ជំរិតយកលុយក្រោមតុ ហើយត្រូវធ្វើការគ្រាំទ្រជាដាច់ខាត គ្រប់អាជីវកម្មខ្នាតតូច មធ្បម និងធំ ព្រោះអាជ្ញាធរដែលល្អ គឺផ្តល់ការការពារ ផ្តល់ការគ្រាំទ្រ។ ហើយក្នុងនាម ឯកឧត្តម ជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម នឹងសម្រប់សម្រួល ក្រុម​ការងារ​ថ្នាក់​ជាតិលើគ្រប់វិស័យ ជាមួយនិងថ្នាក់ក្រោមជាតិ អោយកាន់តែនៅក្បែរគ្នា អោយយល់​ច្បាស់​ពី​តម្រូវ​ការជាក់ស្តែងនៅមូលដ្ឋាន ដោយសម្រួល​ការងារ​រដ្ឋបាល​អោយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួលមិ​នស្មុគស្មាញ់ បន្ថយការិយាល័យធិបតេយ្យ បង្កើនល្បឿននិងប្រសិទ្ធភាពការងារ ផ្តល់​ការ​គ្រាំទ្របន្ថែម ដើម្បីបង្កើតផ្លែផ្កាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ សំដៅ​ទៅ​លើ​ការ​បង្កើនចំណូល បង្កើនអំពើយុត្តិធម៌ និងសមធម៌ក្នុងសង្គម។

សូមបញ្ជាក់ដែរថា សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំធ្វើឡើងពីថ្ងៃទី១៩ -២០ ខែធ្នូ ឆ្នាំ០២០២៣ អង្គ​សន្និបាត​រយៈពេល២ថ្ងៃនេះ

បានដំណើរការ​ទៅ​យ៉ាងរលូន និង​ទទួល​បាន​លទ្ធផល​គួ​ជាទី​មោទនៈ​។ អង្គ​សន្និបាត​ត្រូវ​បាន​សមាជិក សមាជិការបានធ្វើបទអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ និង​អាជ្ញាធរ​មូលដ្ឋាន​ និង​ពិភាក្សា​ជា​៤ក្រុម​ដើម្បី​ផ្តល់​ធាតុ​ចូល​ទៅ​លើ​របាយការណ៍​ដែល​មាន​ប្រធាន​បទ​ចំនួន​៤​រួម​មាន ១- ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ ២-ការលើក​កម្ពស់​គុណ​ភាព និង​ប្រសិទ្ធិភាព ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ៣- ការ​ដោះ​ស្រាយ​ទំនាស់ដីធ្លី និងវិវាទក្រៅតុលាការនៅមូលដ្ឋាន និង៤- បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ។ នូវរាល់បទ​អន្តរាគមន៍​ក៏​ដូច​កិច្ច​ពិភាក្សា​បាន​ផ្តោតសំខាន់​លទ្ធផល​ការងារ​លើ​បញ្ហា​ប្រឈម​ ដំណោះស្រាយ សំណូមពរជាគន្លឹះដើម្បីធានាមានប្រសិទ្ធិភាព បទពិសោធន៍ និង​ធាតុ​ចូល​រួមក្នុងការគ្រប់គ្រងដឹកនាំនិង អនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm