លោក Biden និយាយថា កិច្ចព្រមព្រៀងចំណាប់ថ្នូថ្មីនឹងមិនសម្រេចក្នុងពេលឆាប់ៗនេះទេ

2023/12/21 06:09:18 pm        86

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) ថា លោកមិនរំពឹងថាកិច្ចព្រមព្រៀងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ថ្នូដែលឃុំខ្លួននៅហ្កាហ្សា នឹងត្រូវសម្រេចបានក្នុងពេលឆាប់ៗនេះនោះទេ។

កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីព្យាយាមរៀបចំឱ្យមានការដោះលែងចំណាប់ថ្នូបន្ថែមទៀត ដោយមានប្រមុខចារកម្ម CIA របស់អាមេរិក និងប្រមុខចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល ព្រមទាំងនាយករដ្ឋមន្ត្រីកាតា ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាអំពីបញ្ហានេះ។

នៅពេលត្រូវសាកសួរអំពីថាតើមានកិច្ចព្រមព្រៀងចំណាប់ថ្នូរណាមួយកើតឡើងក្នុងពេលឆាប់ៗនេះឬទេ លោក បៃដិន បានឆ្លើយប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងជំរុញរឿងនោះហើយ។ មិនមានការរំពឹងទុកណាមួយនៅចំណុចនេះទេ ប៉ុន្តែយើងកំពុងជំរុញឲ្យវាកើតឡើង»។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ដែលរួមមានការដោះលែងចំណាប់ថ្នូរជាង ១០០នាក់ ពីតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ២៤០នាក់ពីពន្ធនាគារអ៊ីស្រាអែល។

មនុស្សមួយចំនួន ក្នុងចំណោមចំណាប់ថ្នូរដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សា ត្រូវបានអាជ្ញាធរអ៊ីស្រាអែល ប្រកាសថាស្លាប់ដោយកំបាំងមុខ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm       
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm