កាណាដា មើលឃើញការផ្លាស់ប្តូរក្នុងទំនាក់ទំនងឥណ្ឌា បន្ទាប់ពីផែនការឃាតកម្មនៅអាមេរិក បានបើកបង្ហាញ

2023/12/21 06:15:04 pm        77

សារព័ត៌មាន CBC បានរាយការណ៍កាលពីថ្ងៃពុធ (២០ ធ្នូ) ថានាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា លោកមានអារម្មណ៍ថាមានការផ្លាស់ប្តូរក្នុងទំនាក់ទំនងរបស់ប្រទេសឥណ្ឌា ជាមួយទីក្រុង អូតាវ៉ា បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានទីក្រុង ញូវដេលី អំពីការជាប់ពាក់ព័ន្ធរបស់ខ្លួននៅក្នុងផែនការសម្លាប់មេដឹកនាំផ្តាច់ខ្លួន ស៊ីក នៅលើទឹកដីសហរដ្ឋអាមេរិក។

លោក Trudeau បាននិយាយថា «ឥណ្ឌា ចាប់ផ្តើមយល់ដឹងថាពួកគេមិនអាចដោះស្រាយបញ្ហានេះដោយការជះកំហឹងបានទេ ហើយពួកគេមានការបើកចំហរក្នុងការសហការតាមរបៀបដែលពួកគេមិនសូវបើកចំហពីមុនមក»។

លោក Trudeau បានប្រកាសកាលពីថ្ងៃទី១៨ ខែកញ្ញា ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកាណាដា កំពុងបន្តការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា បានចោទប្រកាន់បុរសម្នាក់ពីបទរៀបចំផែនការមិនជោគជ័យក្នុងការធ្វើឃាតអ្នកផ្ដាច់ខ្លួនសាសនាស៊ីក ដែលជាពលរដ្ឋអាមេរិកមានដើមកំណើតនៅឥណ្ឌា ហើយរស់នៅក្នុងទីក្រុងញូវយ៉ក ដោយចោទប្រកាន់ថាមន្ត្រីរដ្ឋាភិបាលឥណ្ឌាជាអ្នកដឹកនាំផែនការនេះ។

ទីក្រុង ញូវដេលី បានច្រានចោលការអះអាងរបស់កាណាដា ដោយកំហឹងដែលបង្កឱ្យមានជម្លោះការទូត ដោយភាគីទាំងពីរបានបណ្តេញអ្នកការទូត និងលទ្ធភាពនៃកិច្ចចរចាពាណិជ្ជកម្មអស្ថិរភាព។ ផ្ទុយទៅវិញ ឥណ្ឌាបាននិយាយថា ខ្លួនកំពុងចាត់ទុកការចោទប្រកាន់របស់សហរដ្ឋអាមេរិក យ៉ាងយកចិត្តទុកដាក់ និងកំពុងស៊ើបអង្កេតយ៉ាងហ្មត់ចត់លើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm