រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅទស្សនានាវាផ្ទុកយន្តហោះ Gerald R. Ford នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត កាលពីថ្ងៃពុធ ហើយបានថ្លែងអំណរគុណដល់ក្រុមនាវិកសម្រាប់ តួនាទីរបស់ពួកគេ ក្នុងការជួយទប់ស្កាត់ជម្លោះដ៏ធំ នៅមជ្ឈិមបូព៌ាក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

នាវាផ្ទុកយន្តហោះ Ford ដើរដោយថាមពលនុយក្លេអ៊ែរ នាវាតូចតូចមួយដែលផ្ទុកមនុស្សជាង ៤.០០០នាក់ ជាមួយនឹងយន្តហោះចំនួន ៨គ្រឿង បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃការតាំងចិត្តរបស់អាមេរិក ដោយប្រញាប់ប្រញាល់ទៅជិតអ៊ីស្រាអែល បន្ទាប់ពីវាត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

លោក Austin បានបន្តការដាក់ពង្រាយរបស់នាវា Ford បីដងហើយ ដោយសង្ឃឹមថា វត្តមានរបស់វាអាចធ្វើឲ្យអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាពិសេសក្រុមហេសបូឡារបស់ប្រទេសលីបង់ គិតពីរដង មុននឹងចូលរួមក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែល។
លោក Austin បានថ្លែងនៅក្នុងការជួបជុំជាមួយក្រុមនាវិកដែលចាក់ផ្សាយនៅលើប្រព័ន្ធ intercom របស់នាវាថា៖«នាវានេះ និងក្រុមនាវិក កំពុងបង្កើតប្រវត្តិសាស្ត្រមួយ។ ពេលខ្លះ សមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់យើង គឺជារឿងអាក្រក់ ដែលយើងទប់ស្កាត់មិនឲ្យកើតឡើង។
លើសពីនេះទៅទៀតនោះ «នៅពេលមានភាពតានតឹងដ៏ធំមួយក្នុងតំបន់ អ្នកទាំងអស់គ្នា គឺជាអ្នកការពារដែលទប់ស្កាត់ជម្លោះក្នុងតំបន់នេះ មិនឲ្យរីកកាន់តែធំឡើង»។