ក្រុមអ្នកវិភាគ បាននិយាយថា ក្នុងចំណោមប្រទេសដែលថ្កោលទោសសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ ហ្កាហ្សា ប្រទេសមួយដែលលេចធ្លោគឺ រុស្ស៊ីបានកសាងទំនាក់ទំនងកាន់តែកើនឡើងជាមួយអ៊ីស្រាអែល ប៉ុន្តែភាពស្អិតរមួតនោះ ត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា។
កាលពីពីរឆ្នាំមុន ស្ថានភាពនៃការទំនាក់ទំនង មានភាពខុសគ្នាយ៉ាងខ្លាំង។

នៅពេលដែលរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ អ៊ីស្រាអែល មិនបានចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទីក្រុងមូស្គូ ដែលជាការបង្ហាញពីសម្ព័ន្ធភាពនៃភាពជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរ។

បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្ថិតក្នុងចំណោមអ្នករិះគន់ខ្លាំងបំផុតរបស់អ៊ីស្រាអែល ហើយបានបដិសេធមិនទទួលស្គាល់ការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែ តុលា។
ផ្ទុយទៅវិញ សង្គ្រាមរបស់លោកប្រឆាំងនឹងអ៊ុយក្រែន បានជំរុញឲ្យរុស្ស៊ីឈានទៅរកការរួមគ្នាមួយផ្សេង ដែលពេលនេះ គឺជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់អ៊ីស្រាអែល។
រុស្ស៊ីបានគាំទ្រជាផ្លូវការនូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា នៅអង្គការសហប្រជាជាតិ ខណៈដែលសង្រ្គាមចាប់ផ្តើមដំបូង លោក ពូទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានគិតពី យុទ្ធសាស្ត្រ ប្រៀបធៀបទៅនឹងការឡោមព័ទ្ធដ៏ឃោរឃៅរបស់ណាស៊ីអាល្លឺម៉ង់ចំពោះអ្វីដែលបច្ចុប្បន្ននេះ ជាទីក្រុង Saint Petersburg ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ការវាយលុករបស់អ៊ីស្រាអែល ដែលមានគោលបំណងបំផ្លាញក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១៩.៦០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។