ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកបន្ទាប់ពីកំណែទម្រង់ដែលមានភាពចម្រូងចម្រាស់ខ្លាំងថា សេចក្តីស្នើច្បាប់អន្តោប្រវេសន៍ថ្មីរបស់ប្រទេសបារាំង នឹងការពារពលរដ្ឋបារាំង និងការឆ្លើយតបចំពោះការចង់បានជាច្រើន។

លោក Macron បានប្រឈមមុខភាពប្រេះឆានៅក្នុងសម្ព័ន្ធភាពដែលកំពុងកាន់អំណាចរបស់លោក កាលពីថ្ងៃពុធ បន្ទាប់ពីសភា បានអនុម័តច្បាប់ដ៏តឹងរ៉ឹងមួយ ដែលជំរុញឱ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីសុខាភិបាល ក្នុងពេលមានភាពតានតឹងចំពោះច្បាប់ថ្មី។ លោក Macron បានប្រាប់អ្នកសារព័ត៌មានថា ច្បាប់នេះគឺជាលទ្ធផលចាំបាច់នៃការសម្របសម្រួលមួយ ។

ប្រធានាធិបតីបារាំង បានទទូចថា ទំនោតឹងតែងបំផុតរបស់ច្បាប់នេះ នឹងជួយទប់ទល់ការប្រមូលផ្តុំរបស់គណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen ដោយកាត់បន្ថយវោហាសាស្ត្រស្តីពីអន្តោប្រវេសន៍។
រដ្ឋាភិបាលបារាំង បាននិយាយពីដំបូងថា នេះនឹងក្លាយជាច្បាប់បញ្ចុះបញ្ចូលនិងបង្ខំ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនអន្តោប្រវេសន៍ធ្វើការក្នុងវិស័យជាច្រើនកំពុងខ្វះការងារដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ ប៉ុន្តែក៏នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ផងដែរ។