មន្រ្តីជំនាញ៖ យុទ្ធសាស្រ្តចក្រា នឹងលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ឱ្យរឹតតែមានភាពរីកចម្រើន

2023/12/21 06:50:41 pm        222

ភ្នំពេញ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) នឹងលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ឱ្យរឹតតែរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្ម​បរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់​សេដ្ឋកិច្ចបៃតង សម្រាប់​ឧត្តមប្រយោជន៍ចំពោះប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើក​តម្កើង​កិត្យានុភាពប្រទេសកម្ពុជា​ក្នុងឆាកអន្តរជាតិ ។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ នៅទីស្តីការ​ក្រសួងបរិស្ថាន បានលើកឡើងថា ដោយហេតុថា បរិស្ថាន គឺជា​សសរស្ដម្ភ​មួយ ក្នុងចំណោម​សសរស្ដម្ភ​ផ្សេង ទៀត រួមមាន៖ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលត្រូវមានតុល្យភាពក្នុងការគាំទ្រ​គ្នាទៅវិញទៅមក សម្រាប់ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដូច្នេះការអនុវត្តយុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថានឱ្យទទួលបាន ជោគជ័យ គឺត្រូវមានយន្តការអនុវត្តប្រកបដោយសមត្ថភាព ការចូលរួម ​និងសាមគ្គីភាព ក្នុងការធ្វើអនុលោមភាព ​កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល​ការងារ ​ដើម្បីបំពេញតួនាទី និងភារកិច្ចរៀងខ្លួនឱ្យមានប្រសិទ្ធភាព ​និងប្រសិទ្ធផលខ្ពស់ សំដៅ​សម្រេចបាននូវគោលដៅ និងផលប្រយោជន៍រួម។ យន្តការ អនុវត្តទាំងនោះ រួមមាន៖ យន្តការអន្តរក្រសួង យន្តការក្រសួង និងយន្តការថ្នាក់ក្រោមជាតិ ។

តាមការឱ្យដឹង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ​មានយុទ្ធសាស្រ្តស្នូលផ្តោត លើមុំបី គឺ ការពង្រឹងគោលនយោបាយ ​ការកសាងរដ្ឋបាលឌីជីថល​ និងការពង្រីក ការផ្សព្វផ្សាយ ដែលមុំ ទាំងបីនេះ ជាកម្លាំងចលករបង្វិលយុទ្ធសាស្រ្តចំនួន៣ផ្សេងទៀត ឱ្យមានដំណើរការដោយ​រលូន និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តបីទៀតនោះ រួមមាន៖ យុទ្ធសាស្រ្តទី១. ភាពស្អាត មានមុំបី គឺ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធ​វិនិច្ឆ័យ​ការបំពុល និងការលើកកម្ពស់ការ​វាយ​តម្លៃហេតុប៉ះពាល់បរិស្ថាន។ យុទ្ធសាស្រ្ត ទី២. ភាពបៃតង មានមុំបី គឺការពង្រីកចលនាដាំដើមឈើ ការជំរុញ​ការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣. ចីរភាព មានមុំបី គឺការធ្វើអនុ លោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm