ក្រុមហាម៉ាស់ទទូចឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា មុនពេលកិច្ចចរចាចំណាប់ថ្នូរ

2023/12/21 08:35:07 pm        104

សហរដ្ឋអាមេរិកនិយាយថា ការចរចារយ៉ាងហ្មត់ចត់ ធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីប ស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀត ប៉ុន្តែការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀង នៅតែមិនច្បាស់លាស់ ខណៈតាមការរាយការណ៍ ក្រុមហាម៉ាស់បានទទូចថា ក្រុមនេះនឹងមិនពិភាក្សាអ្វីនោះទេ លុះត្រាតែមានការបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលទៅលើដែនដីប៉ាឡេស្ទីន។

ការចរចាដែលកំពុងបន្ត បានកើតមានឡើង ខណៈការបោះឆ្នោតនៅទីក្រុងញូវយ៉កលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេលកាន់តែយូរ។

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុមហាម៉ាស បានឱ្យដឹងថា ទំនាក់ទំនងផ្នែកការទូតបានដំណើរការ ខណៈការប៉ាន់ប្រមាណផ្លូវការនៃចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនលើសពី ២០.០០០នាក់ ដោយមានកុមារចំនួន ៨.០០០នាក់ និងស្ត្រី ៦.២០០នាក់ ក្នុងចំណោមអ្នកស្លាប់ ហើយដោយសារតែភាពអត់ឃ្លាន និងជំងឺ បានគំរាមកំហែងបន្ថែមដល់អត្រាស្លាប់ច្រើន។

ការមកដល់ប្រទេសអេហ្ស៊ីបរបស់លោក Ismail Haniyeh មេដឹកនាំនយោបាយក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតា កាលពីថ្ងៃពុធត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមាននៃបទឈប់បាញ់អាចកើតមាន ខណៈពេលវេលាចុងក្រោយដែលលោកបានមក វាកើតឡើងមុនពេលកិច្ចព្រមព្រៀងដំបូងកាលពីខែមុន ដែលពាក់ព័ន្ធទៅនឹងការដោះលែងចំណាប់ថ្នូរចំនួន១១០នាក់ និងមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍។

ប្រភពព័ត៌មានមួយ ដែលបានសង្ខេបអំពីការចរចា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បេសកជនកំពុងពិភាក្សាយ៉ាងស៊ីជម្រៅថាតើចំណាប់ខ្មាំងណាខ្លះដែលនៅតែឃុំខ្លួននៅតំបន់ហ្កាហ្សា អាចនឹងត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់ថ្មី ហើយថាតើអ្នកទោសប៉ាឡេស្ទីនណាខ្លះ ដែលអ៊ីស្រាអែលអាចនឹងដោះលែងជាថ្នូរទៅនឹងការដោះលែងនេះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm