ក្រសួងពាណិជ្ជកម្មចាត់វិធានក្រុមហ៊ុននៅអាម៉េរិកមួយ ដែលប្រើប្រាស់សញ្ញាជាតិដោយគ្មានការអនុញ្ញាត

2023/12/21 09:16:15 pm        145

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសរបស់ ក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដទៃទៀតផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រើប្រាស់សញ្ញាជាតិ និងនិមិត្តរូបជាតិនៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារអន្តរជាតិដោយគ្មានការអនុញ្ញាត ចេញផ្សាយនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈវិធានការដែលបានចាត់នៅក្នុងឆ្នាំ២០២០ និង២០២១ គឺក្រសួងពាណិជ្ជកម្ម, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើមនៃទំនិញទាំងនោះ រួមជាមួយប្រទេសដែលទំនិញខុសច្បាប់ទាំងនោះកំពុងធ្វើចរាចរ ដើម្បីស្នើសុំការផ្តល់កិច្ចសហការ និងធ្វើអន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា និងការធ្វើចរាចរទំនិញខុសច្បាប់ទាំងនោះ។ ទន្ទឹមនោះដែរ តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម ក៏បានចេញលិខិតណែនាំ និងហាមឃាត់ផ្ទាល់ទៅក្រុមហ៊ុន និងហាងលក់ទំនិញទាំងនោះ ឱ្យដកចេញនូវរូបសញ្ញាខុសច្បាប់ចេញពីផលិតផល របស់ខ្លួន ហើយហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជានៅលើសំបក វេចខ្ចប់នៃផលិតផលផងដែរ។

 ប្រភពដដែល បានឲ្យដឹងទៀតថា នៅពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា នៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើសំបកវេចខ្ចប់ផលិតផលជារូបភាពប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផលសរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះ ក្រសួង ក៏បាននិងកំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់លើករណីផ្សេងទៀតផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm