ឯកឧត្តម ហាប់ ទូច អញ្ជើញចូលព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣” នៅទីក្រុងសៀកមិន ខេត្តហ្វូចៀន ប្រទេសចិន

2023/12/21 09:22:47 pm        96

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមនឹងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តការណ៍ "សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅទីក្រុងសៀកមិន ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះសហការរៀបចំដោយ រដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀមិន គណៈកម្មការរៀបចំមហោស្រពភាពយន្តអាសុីកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យភាពយន្តទីក្រុងសៀកមិន និងសាលាភាពយន្តនៃសាកលវិទ្យាល័យសៀកមិន។ 

នៅក្នុងព្រឹត្តការណ៍រយ:ពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា៤ចំណងជើង ត្រូវបានចាក់បញ្ចាំងជាសាធារណៈ តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំងមានការរៀបចំតាំងពិព័ណ៌វត្ថុសិល្បៈខ្មែរផងដែរ។ ជាមួយនេះ គណ:ប្រតិភូក៏ធ្វើទស្សនកិច្ចនៅសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន និងបានកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃការធ្វើសហផលិតកម្ម, ការរីកចម្រើននៃការសម្តែងភាពយន្តផងដែរ។ 

ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដមបានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិននៅទីក្រុង Xiamen នាពេលនេះ គឺជាព្រឹត្តការណ៍ ដ៏សំខាន់ មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាង ប្រទេសទាំង២ កម្ពុជាចិន ជាពិសេសលើវិស័យភាពយន្ត និង ជាឱកាសសម្រាប់អ្នកដឹកនាំ រឿង ផលិតករ និង អ្នកដែលមាន អាជីពក្នុងវិស័យភាពយន្តឲ្យខិតខំចាប់ដៃគ្នា បង្កើតឪកាសវិនិយោគលើវិស័យភាពយន្ត បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិត ភាពយន្ត ពិសេសរួមគ្នា ផលិតខ្សែភាពយន្ត ដើម្បីជាផលប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែកក្នុងការបង្កើនការយល់ ដឹងរវាងប្រជាជននិងប្រជាជន និងជាផ្នែក មួយជួយពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន” គឺក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជននៅទីក្រុង Xiamen ស្របពេល ដែលប្រទេស យើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃ ទំនាក់ទំនង ការទូត នាឆ្នាំ២០២៣នេះ៕ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm