ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋនានារបស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្រមានអំពីទឹកជំនន់អាចកើតមាន ដែលត្រូវបានណែនាំឱ្យត្រៀមទប់ទល់ទៅនឹងស្ថានភាព។

ការណែនាំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការព្រមានដែលបានចេញដោយក្រសួងឧតុនិយមចំពោះភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់មួយចំនួននៅក្នុងរដ្ឋ Johor, Pahang, Kelantan និងរដ្ឋ Terengganu ។
ទីភ្នាក់ងារ បានជំរុញឱ្យក្រសួងរដ្ឋ និងថ្នាក់មូលដ្ឋាន ធានាបានថា រាល់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់សម្រាប់តំបន់រងគ្រោះទឹកជំនន់ ត្រូវបំពាក់ឱ្យបានត្រឹមត្រូវ ហើយគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់នៅកន្លែងកើតហេតុត្រូវមានសម្ភារៈប្រតិបត្តិការគ្រប់គ្រាន់ ដែលមានស្ថានភាពល្អ និងត្រៀមការដាក់ពង្រាយ។

យោងតាមអាជ្ញាធរសុខុមាលភាពសង្គមបានឱ្យដឹងថា គិតត្រឹមម៉ោង ៨ យប់ ម៉ោងក្នុងស្រុក មនុស្សចំនួន ៣.១៣២នាក់ នៅក្នុងរដ្ឋ Kelantan, រដ្ឋPerak រដ្ឋSelangor និងរដ្ឋ Borneo ភាគខាងជើងនៃរដ្ឋ Sabah ត្រូវបានជម្លៀសចេញ និងបានផ្តល់ទីជម្រកនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។
ក្រសួងឧតុនិយម បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដោយសារខ្យល់មូសុងភាគឦសាន ដែលជាធម្មតាមានរយៈពេលពីខែតុលា ដល់ខែមីនា នាំមកជាមួយខ្យល់បក់ខ្លាំង។