ចិនព្រមានហ្វីលីពីនឲ្យដោះស្រាយភាពតានតឹង នៅសមុទ្រចិនខាងត្បូង តាមរយៈការសន្ទនា

2023/12/21 04:23:04 pm        67

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានហ្វីលីពីនឲ្យធ្វើការដោះស្រាយ តាមរយៈការសន្ទនា ជាអ្វីដែលចិនមើលឃើញថា ជា «ការលំបាកដ៏ធ្ងន់ធ្ងរ» នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំង២ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដែលការប៉ះទង្គិចគ្នា រវាងនាវាពីភាគីទាំង២ បានកើនឡើង។

ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញជម្លោះ ពាក់ព័ន្ធនឹងទូកនេសាទ នាវាឆ្មាំល្បាតឆ្នេរសមុទ្រ និងនាវាផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រ ដែលប្រទេសទាំង២ មានការទាមទារលើតំបន់ត្រួតស៊ីគ្នា។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang បានប្រាប់សមភាគីហ្វីលីពីន លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធ (ទី២០ ខែធ្នូ) ថា ប្រសិនបើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើការវិនិច្ឆ័យខុស ឬឃុបឃិតជាមួយកងកម្លាំងខាងក្រៅ ដោយមាន «ចេតនាមិនល្អ» នៅក្នុងដែនទឹកជម្លោះ នោះប្រទេសចិននឹងការពារសិទ្ធិរបស់ខ្លួន ហើយនិងឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

" សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីរបស់លោក Wang ដែលបាននិយាយថា៖ «ទំនាក់ទំនងចិននិងហ្វីលីពីន ស្ថិតនៅផ្លូវបំបែកមួយ។ អាទិភាពចម្បង គឺត្រូវដោះស្រាយ និងគ្រប់គ្រងស្ថានភាពដែនសមុទ្របច្ចុប្បន្នឲ្យបានត្រឹមត្រូវ»។

ណែកលោក Manalo នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ)នេះ បាននិយាយថា លោកមានការផ្លាស់ប្តូរគ្នា ប្រកបដោយភាពស្មោះត្រង់ឥតលាក់លៀមជាមួយលោក Wang។ លោកបានប្រាប់ថា៖ «ពួកយើងទាំង២នាក់ បានកត់សម្គាល់ពីសារៈសំខាន់នៃការសន្ទនា ក្នុងការដោះស្រាយបញ្ហាទាំងនេះ»។

យ៉ាងណាក្ដី ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា តើភាគីខាងណាជាអ្នកផ្ដើមការហៅទូរស័ព្ទនេះ។ គួរបញ្ជាក់ថា ប្រទេសចិនទាមទារយកដែនទឹកភាគច្រើន នៅក្នុងអ្វីដែលហៅថា Nine Dash Line (ខ្សែបន្ទាត់ ៩ចំណុច) ដែលក៏ត្រូវបានជំទាស់តវ៉ាដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាមផងដែរ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am