ចិនប្រឆាំងដាច់ខាត ចំពោះការគាំពារនិយមរបស់អាមេរិក ចំពេលមានការពិភាក្សាអំពីការដំឡើងពន្ធ EV

2023/12/21 11:58:53 pm        135

ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) បាននិយាយថា ខ្លួនប្រឆាំងជាដាច់ខាតនូវអ្វី ដែលខ្លួនចាត់ទុកថា ជា «ការធ្វើបច្ចុប្បន្នភាពនៃការកែប្រែនូវការគាំពារនិយមរបស់អាមេរិក» ដោយការលើកឡើងនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់សារព័ត៌មាន Wall Street Journal (WSJ) កាលពី ១ថ្ងៃមុន អំពីសហរដ្ឋអាមេរិក ដែលពិភាក្សាអំពីការដំឡើងពន្ធលើទំនិញចិនមួយចំនួន ក្នុងនោះរួមទាំងរថយន្តអគ្គិសនី (EV) ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា៖ «យើងជំរុញឲ្យសហរដ្ឋអាមេរិក គោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងបន្តរក្សាការប្រកួតប្រជែងដោយយុត្តិធម៌ ដើម្បីផ្តល់នូវបរិយាកាសយុត្តិធម៌ មិនលម្អៀង និងមិនរើសអើង សម្រាប់ក្រុមហ៊ុនមកពីគ្រប់ប្រទេស»។

របាយការណ៍ WSJ កើតមានបន្ទាប់ពីមានសំណើមួយទៅកាន់រដ្ឋបាលពីសំណាក់សមាជិកសភានៃគណបក្សទាំង២ របស់សហរដ្ឋអាមេរិក កាលពីខែមុន ដោយស្នើឲ្យមានការដំឡើងពន្ធលើយានយន្ត ដែលផលិតដោយចិន និងស៊ើបអង្កេតវិធីនានា ដើម្បីការពារក្រុមហ៊ុនចិនកុំឲ្យនាំចេញទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក។

សូមបញ្ជាក់ថា រថយន្តចិនបច្ចុប្បន្ន ប្រឈមនឹងការយកពន្ធ ២៥ភាគរយ ដែលត្រូវបានដាក់ចេញ អំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Donald Trump និងបន្តអនុវត្តដោយអ្នកស្នងតំណែងរបស់លោក គឺលោក Joe Biden៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm