គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី នាំ​យក​អំណោយ ចែកជូន​ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ឱ​រ៉ា​ល់

2021/06/19 12:40:43 am        469

​កំពង់ស្ពឺ៖ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កំពុងតែ​ញ៉ាំ​ញ៉ី​ដោយសារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រៅពី​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជាមួយ​គណៈកម្មាការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​រៀបចំ​ជា​ស្បៀងអាហារ និង​ថ្នាំសង្កូវ​ចាំបាច់​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដែល​កំពុង​ដាក់ខ្លួន​ដាច់ដោយឡែក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ផងដែរ​។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៩​រូប ដឹកនាំ​ដោយ​ឯកឧត្តម វង្ស វ៉ាន់​នី លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី សហការ​ជាមួយ​ម​នី្ទ​រ​សុខាភិបាល​ខេត្តកំពង់ស្ពឺ លោក មួង ធី អភិបាលស្រុក សហភាព​សហព័ន្ធ​យុវជន​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ ដែល​កំពុង​ដាក់ខ្លួន​ដាច់ដោយឡែក​នៅតាម​ខ្នង​ផ្ទះ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

​លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី តំណាង​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក ដើម្បី​ចូលរួម​ក្នុង​កិច្ចការងារ​សង្គម ក៏ដូចជា​ជួយ​សម្រួល​ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​យើង​កំពុងតែ​ជួប​វិ​ប​តិ្ត​កូ​វីដ​-១៩​។ អំណោយ​ដែល​ចែកជូន​បងប្អូន​គ្រួសារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខ្នង​ផ្ទះ​នា​ថ្ងៃនេះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​សម្ភារៈ និង​បរិក្ខារ​ការពារ​ជំងឺ​កូ​វីដ​-១៩ រួមមាន​៖

​ថ្នាំពេទ្យ​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន ថ្នាំ​វីតាមីន​(Multivitamin) និង​ថ្នាំ​ប៉ា​រ៉ា​, ម៉ាស់ ១​ប្រអប់ ចំនួន ៥០​ម៉ាស់​, ទឹក​អាល់កុល​ដប​ធំ ចំណុះ ១​លីត្រ​, អង្ករ ១​បាវ ចំនួន ២០​គីឡូក្រាម​, ទឹកត្រី ១​យួរ​, ត្រីខកំប៉ុង ចំនួន ១​ដុំ និង​មី ចំនួន ១​កេះ​។​

​ទន្ទឹមគ្នា​នោះដែរ លោក មួង ធី បញ្ជាក់ថា នៅក្នុង​ឃុំ​ហោង​សំណំ មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ វិជ្ជមាន​កូ​វីដ​១៩ និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៣ គឺ​ភូមិ​មនោ​រម្យ ភូមិ​តាំង​របង និង​ភូមិ​ព្រៃទទឹង កំពុង​ដាក់​ឲ្យ​រស់នៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ​។ ដូច្នេះ​ក្នុងនាម​ថ្នាក់ដឹកនាំ​ស្រុក ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ឱ​រ៉ា​ល់​ទាំងមូល ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ចំនួន​៣៧​គ្រួសារ​នេះ សូម​គោរព​នូវ​ការដឹងគុណ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែលជា​និច្ចកាល​លោក​តែងតែបាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ខ្ពស់បំផុត​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាពិសេស​បញ្ហា​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ក្នុងនាម​ឯកឧត្តម លេង ផា​លី លោក​វេជ្ជបណ្ឌិត សាយ រិទ្ធី សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងអស់ ក៏ដូចជា​នៅ​ទូទាំងប្រទេស សូម​ឲ្យ​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​សហការ​គ្នា​ចែករំលែក​ព័ត៌មាន​សុខភាព និង​គ្រប់គ្រង​សុខភាព​ក្នុង​គ្រួសារ​រៀងខ្លួន​៕​ អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm