កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិធំបំផុតជាមួយប្រទេសជាដៃគូអាសិប (RCEP)

2023/12/22 01:33:20 am        116

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជាមានទំហំពាណិជ្ជកម្មធំបំផុតជាមួយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានទំហំ ២៦.៥៧ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦,៤៧ពាន់លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧,២១ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧,២៩%។ លោកជំទាវ បានបន្តថា ទីផ្សារ អាសិប គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ដែលមានតម្លៃប្រមាណ ៧,១១ពាន់លានដុល្លារអាម៉េរិក , ស្បែកជើង ១,២ពាន់លានដុល្លារអាម៉េរិក , កាបូប ១,៤៧ពាន់លានដុល្លារអាម៉េរិក , វាយនភណ្ឌផ្សេងៗទៀត ១១៨លានដុល្លារអាម៉េរិក , គ្រឿងអេឡិចត្រូនិចនិងគ្រឿងបង្គុំ ២,៩៤ពាន់លានដុល្លារអាម៉េរិក , ទោចក្រយាន ៣៩៩លានដុល្លារអាម៉េរិក។

លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្ម បានមានប្រសាសន៍បន្ថែមថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ក្រសួងពាណិជ្ជកម្ម នឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា និងការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន។

សូមបញ្ជាក់ថា ការចូលជាធរមាននៅខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូសេដ្ឋកិច្ចចំនួន ៥ទៀត រួមមាន៖ ចិន កូរ៉េ អូស្ត្រាលី ញូវហ្សេឡែន និងជប៉ុន ជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចសព្វជ្រុងជ្រោយថ្នាក់តំបន់។ តាមការសិក្សារបស់វិទ្យាស្ថានអាស៊ីបូព៌ា បានឱ្យដឹងថា តាមរយៈការផ្តើមមានសុពលភាពនៃ អាសិប កម្ពុជានឹងអាចរីកលូតលាស់សេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ពី ២ ទៅ ៣,៨% ហើយកំណើនការងារកើនពី ៣,២ ទៅ៦,២%។ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ក្នុងការនាំចេញ ៧,៣% ខណៈដែលកំណើនបានពីការវិនិយោគ គឺ២៣,៤%។ រីឯចំណូលពន្ធប្រចាំឆ្នាំវិញ កើនពី ២ ទៅ៣,៩%។

 ដោយឡែក ទំហំពាណិជ្ជកម្មអន្តរជាតិ គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចបាន ៤៣,៥២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានចំនួន ២២ពាន់លានដុល្លារអាម៉េរិក គឺមានកើនឡើង ៤.០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល១១ខែ ឆ្នាំ២០២២៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm