វៀតណាម​អំពាវនាវ​ឲ្យមាន​ការ​បញ្ចប់​ក្របខ័ណ្ឌ​ច្រក​របៀង​ធ្វើដំណើរ​អាស៊ាន​

2021/06/19 10:49:24 am        507

​វៀតណាម៖ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​ លោក​ Nguyen Quoc Dung បាន​និយាយ​ទៅ​កាន់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​រួម​ (JCM) ដោយ​បាន​ស្នើ​ឲ្យ​ប្រទេស​អាស៊ាន​បញ្ចប់​ក្របខ័ណ្ឌ​ច្រក​របៀង​ធ្វើដំណើរ សម្រាប់​ការ​បន្ត​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​ដោយមាន​សុវត្ថិភាព​។ ព្រឹត្តិការណ៍​នៃ​កិច្ច​ប្រជុំ​បាន​ធ្វើឡើង​តាមរយៈ​សន្និសីទ​វីដេអូ ដឹកនាំ​ដោយ​ប្រទេស​ព្រុយ​ណេ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២១ នេះ​។​

​បណ្ដា​ប្រទេស​ចូលរួម​ក្នុង​កិច្ចប្រជុំ​ បាន​ទទួល​ស្គាល់​វឌ្ឍនភាព​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​ក្នុង​រយៈពេល​ ៦​ខែ​ចុងក្រោយនេះ​ ទោះបី​ស្ថានភាព​វីរុស ​COVID-19 ​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុង​តំបន់​ក៏ដោយ​។ ប្រទេស​ចូល​រួម​បាន​សម្ដែង​ការ​គាំទ្រ​ដល់​ប្រទេស​ព្រុយ​ណេ​ ក្នុង​ការ​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ និង​អាទិភាព​សម្រាប់​អាស៊ាន​ឆ្នាំ​២០២១ និង​បាន​ឯកភាព​លើ​ផែនទី​បង្ហាញ​ផ្លូវ ​សម្រាប់​ការ​កសាង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥។​ ​ក្រុម​មន្ត្រី​បាន​ព្រមព្រៀង​បង្កើន​ការស្វែងរក​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​វីរុស COVID-19 តាមរយៈ​អង្គការ​ UNICEF និង​មជ្ឈមណ្ឌល COVAX ដើម្បី​ផ្ដល់​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក ដោយ​ស្នើ​ឱ្យ​អាស៊ាន​ប្រើ​ថវិកា​ចំនួន ១០.៥​លាន​ដុល្លារ​ភ្លាមៗ​ពី​មូលនិធិ​ឆ្លើយតប​វីរុស ​COVID-19​ ដើម្បី​ទិញ​វ៉ាក់សាំង​។ ដោយ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់ ​នៃ​ការ​ងើបឡើង​វិញ​ប្រកបដោយ​ចីរភាព ប្រទេស​នានា​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់ ​នៃ​ការចូលរួម​របស់​ប្លុក​ទាំង​មូល​ក្នុង​ការ​អនុវត្ត​ក្របខ័ណ្ឌ ​ការ​ស្តា​ឡើង​វិញ​ដ៏​ទូលំទូលាយ​របស់​អាស៊ាន​ និង​ដើម្បី​គាំទ្រ​បណ្ដា​សហគ្រាស ក្រុម​ងាយ​រងគ្រោះ និង​តំបន់​ដាច់​ស្រយាល​ក្នុង​តំបន់៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am