ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីប្រទសចិន ឡើងដល់ ១៣៧នាក់ ខណៈច្រើននាក់ទៀតបាត់ខ្លួន

2023/12/22 04:22:01 pm        122

មនុស្សប្រហែល ១២នាក់នៅតែបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារខេត្តកាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន កាល​ពី​ល្ងាច​ថ្ងៃច័ន្ទ ខណៈក្រុមអ្នកនិយមលេងអ៊ីនធឺណិត បានចោទ​សួរ​ពី​ល្បឿន​ដែល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​បញ្ចប់នៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់នេះ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ការងារស្វែងរកនិងជួយសង្គ្រោះនៅខេត្តកាន់ស៊ូ បាន​បញ្ចប់​នៅ​ម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) នៅថ្ងៃអង្គារ ប្រហែល ១៥ម៉ោង​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​នេះ​បានវាយប្រហារតំបន់ដាច់ស្រយាល និងភ្នំនៅជិតព្រំដែនជាប់ខេត្តកាន់ស៊ូ និង​ខេត្ត​ឈីងហៃ។ ភ្លាមៗនោះ គេមិនច្បាស់ទេថា តើការស្វែងរកនៅខេត្តឈីងហៃ កំពុងបន្ត​ឬ​យ៉ាងណា។​

ក្រុមអាជ្ញាធរបាននិយាយថា នៅខេត្តកាន់ស៊ូ មនុស្ស ១១៥នាក់ ត្រូវបានគេ​រក​ឃើញ​ថា​បាន​ស្លាប់​គិត​ត្រឹម​ម៉ោង ៩ព្រឹកថ្ងៃពុធ (ម៉ោងក្នុងស្រុក) និងមនុស្ស ៧៨៤នាក់បានរងរបួស ហើយ​ខេត្ត​នេះ​មិន​បាន​រាយការណ៍ពីអ្នកបាត់ខ្លួនណាមួយទេ។ នៅខេត្តឈីងហៃ ដែលនៅជិត​ខាង​បាន​មើល​ឃើញ​ចំនួន​អ្នកស្លាប់កើនឡើងដល់ ២២នាក់ ដោយមនុស្ស ១៩៨នាក់បានរងរបួស និងមនុស្ស ១២នាក់ បាត់ខ្លួនគិតត្រឹមម៉ោង ៨:៥៦នាទីយប់នៅថ្ងៃពុធ។

លំនៅឋានជាង ២០៧.០០០ខ្នងត្រូវបានបំផ្លាញ និងជិត ១៥.០០០​ខ្នង​បាន​ដួល​រលំ​នៅ​ក្នុង​ខេត្ត​កាន់ស៊ូ ដែលប៉ះពាល់ដល់មនុស្សជាង ១៤៥.០០០នាក់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មនុស្សជាប់នៅក្រោមគំនរបាក់បែក ដែលប៉ះពាល់យូរនឹងសីតុណ្ហភាពដក ១០អង្សារ​សេ ប្រឈមនឹងហានិភ័យនៃការថយចុះកម្តៅក្នុងខ្លួនយ៉ាងឆាប់រហ័ស ហើយអាច​រស់​នៅ​បាន​ត្រឹមតែ ៥ម៉ោងទៅ ១០ម៉ោងប៉ុណ្ណោះ បើទោះបីជាមិនមានរបួសក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm