ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះរលកនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមទៅលើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម រហូតមកដល់ពេលនេះ ត្រូវបានរារាំង។

សារព័ត៌មាន The Times of London បានរាយការណ៍ ដោយដកស្រង់ប្រភពពីមន្ទីរបញ្ចកោណថា ប៉ុន្តែ ស្ងាត់ៗ មន្ទីរបញ្ចកោណ កំពុងដាក់ពង្រាយកងកម្លាំងយោធាទៅកាន់តំបន់នេះ ដោយបានបញ្ជូនច្រើនជាង ដែលខ្លួនមាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ប្រភពពីមន្ទីរបញ្ចកោណ បានប្រាប់សារព័ត៌មាន The Times ថា សហរដ្ឋអាមេរិក កំពុងចំណាយប្រាក់រាប់លានដើម្បីបាញ់ទម្លាក់យានដ្រូន និងមីស៊ីលដែលត្រូវបាញ់ដោយក្រុមសកម្មប្រយុទ្ធហួទីដែលគ្រប់គ្រងទឹកដីភាគច្រើននៃប្រទេសយេម៉ែន។
យោងតាមសារព័ត៌មាន The Times ការវាយប្រហារនេះ គឺមិនមានតុល្យភាពគ្នាទេ ដោយសហអាមេរិក បានបាញ់គ្រាប់រំសេវដែលមានតម្លៃរាប់លានដុល្លារ ដើម្បីទប់ទល់នឹងយានដ្រូនរបស់ក្រុមហួទី ដែលមានតម្លៃ ១.000 ដុល្លារ នៅក្នុងតំបន់។
គោលបំណងរបស់សហរដ្ឋអាមេរិក គឺដើម្បីការពារការដឹកជញ្ជូនតាមសមុទ្រក្រហម ដែលតាមរយៈនេះ នាវាដឹកទំនិញ ត្រូវឆ្លងកាត់ ដើម្បីទៅដល់ព្រែកជីកស៊ុយអេ (Suez)ដ៏សំខាន់នោះ។