ប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក ប្រមាណ១៥ ទៅ ២០ក្បាលនៅខេត្តកំពត

2023/12/22 11:54:11 am        1.6 K

ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាលនៅតំបន់ឆ្នេរ នៃក្រុងបូកគោ ខេត្តកំពត។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ក្រោមកិច្ចសហការរវាងក្រុមការងារល្បាតខណ្ឌរដ្ឋបាលជលផលកំពត និង​អង្គការ​អភិរក្សធនធានសមុទ្រកម្ពុជា (MCC) ដោយធ្វើ​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​សត្វ​ផ្សោត​សមុទ្រ ដោយតាមដាននឹងពិនិត្យតាមហ្វូងផ្សោត រយៈពេលបីខែកន្លងមក សង្កេត​ឃើញ​ថា​ចំនួន​សត្វផ្សោតសមុទ្រមានការកើនឡើងគួឱ្យកត់សម្គាល់។ ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ក្រុម​ការងារ​បាន​រកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅ​ខេត្ត​កំពត ដោយមេហ្វូងផ្សោតទាំងអស់នេះមានអាយុប្រមាណ២០ឆ្នាំ ។ 

លោកនាយខណ្ឌបានបន្ថែមថា ហ្វូងសត្វផ្សោតសមុទ្រដែលមានវត្តមានក្នុងខេត្តកំពត មិន​ត្រឹម​តែ​ហ្វូង​ផ្សោត​ពណ៌ផ្កាឈូក (Pink Dolphin) នោះទេ គឺមាន​ទាំង​ហ្វូង​ផ្សោត​ប្រភេទ​ផ្សេង​ទៀត​មាន​ប្រមាណ​ពី ២០ ទៅ ៣០ក្បាល ដែលបានរស់​នៅ​ជា​អចិន្ត្រៃយ៍នៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោន។

លោកនាយខណ្ឌបានឱ្យដឹងបន្ថែមថាថា ខេត្តកំពត មានផែនការយុទ្ធសាស្ត្រ ក្នុង​ការ​បង្កើត​ជា​តំបន់​គ្រប់គ្រង​ជលផលថ្មីមួយ ដែលមានទំហំ ៧០០០ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុង​ភូមិសាស្ត្រ​ក្រុង​បូកគោ ដើម្បីរក្សភិរក្សព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ សត្វកម្រ ពិសេស​អភិរក្ស​ផ្សោត​សមុទ្រ​ដែល​ជាប្រភេទសត្វកម្រជិតផុតពូជ។

ជាមួយគ្នានេះដែរ ក្រោយរកឃើញចំពោះការកើនឡើងនៃចំនួនសត្វផ្សោតសមុទ្រនេះ លោក​នាយ​ខណ្ឌ​ក៏​បាន​ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធ ពិសេសបងប្អូន​ប្រជានេសាទ​ចូល​រួម​ថែ​រក្សា​ការពារ​សត្វ​ផ្សោត​សមុទ្រដ៏កម្រ និងជិតផុតពូជនេះទាំងអស់គ្នា។

យោងតាមអនុក្រឹត្តលេខ១២៣ បានកំណត់សត្វងាយរងគ្រោះ កំពុងរងគ្រោះ និង​ប្រភេទ​សត្វ​កម្រ ជិតផុតពូជ មានដូចជា ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ឆ្លាមប្រភេទខ្លះ និង​សត្វ​ជា​ច្រើន​ទៀត សរុបចំនួន ២៥ប្រភេទ ដែលត្រូវអភិរក្ស ចំពោះសត្វផ្សោតសមុទ្រ ក៏ស្ថិតនៅ​ក្នុង​ចំណោម​សត្វទាំង ២៥ប្រភេទនោះដែរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទក្នុងខេត្តចំនួនពីរ បានរក្សានូវគុណភាពល្អប្រសើរ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
2025/02/04 08:17:29 pm        1
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបតំណាងអង្គការដៃគូរចំនួន១៣ ក្នុងខេត្តពោធិ៍សាត់ដើម្បីជម្រុញការងារអភិវឌ្ឍន៍ជនបទ
2025/02/04 08:02:00 pm        1
​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ ស្តីពី «ការធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរបស់យើងអភិវឌ្ឍជឿនលឿន»
2025/02/04 07:55:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រ្តីទី ២បញ្ជាក់ថាបានស្លាប់ក្នុងទឹកជំនន់នៅតំបន់ភាគខាងជើងប្រទេសអូស្រ្តាលី

2025/02/04 08:20:46 pm
​ក្រុមហ៊ុនប្រេងស៊ែរប៊ី NIS ស្នើសុំរតនាគារសហរដ្ឋអាមេរិកលើកលែងទណ្ឌកម្មរយៈពេល ៩០ថ្ងៃ
2025/02/04 08:19:39 pm
​ប្រភព៖ អ៊ូហ្គង់ដាបញ្ជូនទាហានបន្ថែម ១.០០០នាក់ទៀត ទៅភាគខាងកើតកុងហ្គោ ក្បែរតំបន់ជម្លោះ
2025/02/04 08:18:59 pm
​អ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវដោះលែងនៅក្នុងបទឈប់បាញ់ បានទៅដល់ប្រទេសទួរគី
2025/02/04 08:18:22 pm
​ផ្លូវជនបទក្នុងខេត្តចំនួនពីរ បានរក្សានូវគុណភាពល្អប្រសើរ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
2025/02/04 08:17:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/04 01:10:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am