នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបែងចែកប្រាក់៥០ពាន់លានអឺរ៉ូ ទៅឲ្យប្រទេសអ៊ុយក្រែនពីក្នុងថវិកាសហភាពអឺរ៉ុប ក្នុងរយៈពេល ៥ ឆ្នាំ គឺជា «ការសម្រេចចិត្តដ៏លំបាក» ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Orban បានបញ្ជាក់ពីសំណើរបស់ប្រទេសហុងគ្រី ក្នុងការផ្តល់ជំនួយនៅខាងក្រៅថវិកាសហភាពអឺរ៉ុប តាមរយៈប្រាក់កម្ចីរួមគ្នា ប៉ុន្តែនឹងមិនព្រមព្រៀងលើការប្រើប្រាស់មូលនិធិដែលមានស្រាប់នោះទេ។

មេដឹកនាំសហភាពអឺរ៉ុប មានផែនការពិនិត្យបញ្ហានេះឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី ១ ខែកុម្ភៈ។
ប្រទេសសមាជិករបស់ប្លុកអឺរ៉ុបចំនួន ២៦ប្រទេសផ្សេងទៀត អាចសម្របសម្រួលដ៏មានសក្តានុពលនូវកិច្ចព្រមព្រៀងរវាងពួកគេផ្ទាល់ ជាមួយទីក្រុងគីវ ដោយរំលងការយល់ព្រមពីសំណាក់ប្រទេសហុងគ្រី និងបដិសេធដំណើរការរបស់ទីក្រុង Budapest ចំពោះមូលនិធិសហភាពអឺរ៉ុបដែលពាក់ព័ន្ធ។
លោក Orban ក៏បានបដិសេធរាល់កិច្ចព្រមព្រៀងរវាងប្រទេស «ហុងគ្រី និងទួរគី» ស្តីពីសមាជិកភាពសម្ព័ន្ធយោធាណាតូ របស់ប្រទេសស៊ុយអែតផងដែរ។ លោកបាននិយាយថា ការសម្រេចនេះ ស្ថិតនៅលើសភារបស់ប្រទេសហុងគ្រី ដែល «ពុំមានឆន្ទៈទូលំទូលាយ ក្នុងការសម្រេចបែបនេះនោះទេ»។