ការវិភាគថ្មីរបស់ទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានថា ភាពជឿជាក់ និងឥទ្ធិពលរបស់ក្រុមហាម៉ាស បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរខែ ចាប់តាំងពីការវាយប្រហារភេរវកម្មនៅថ្ងៃទី៧ ខែតុលា និងការចាប់ផ្តើមនៃការឆ្លើយតបយោធារបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា និងហួសពីនេះ។

ខណៈដែលយុទ្ធនាការតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ នៅក្នុងតំបន់ហ្កាហ្សា ក្រុមហាម៉ាសដែលត្រូវបានចាត់ទុកថា ជាក្រុមភេរវករ ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបអាចបង្ហាញខ្លួនជាក្រុមប្រដាប់អាវុធតែមួយគត់ដែលប្រយុទ្ធនឹងការគៀបសង្កត់យ៉ាងឃោរឃៅ ដែលបានសម្លាប់ស្ត្រី និងកុមារ។

ក្រុមមន្ត្រីដែលដឹងពីការវាយតម្លៃផ្សេងៗគ្នា និយាយថា ក្រុមនេះ បានកំណត់ទីតាំងដោយជោគជ័យ នៅទូទាំងផ្នែកខ្លះនៃពិភពអារ៉ាប់ និងមូស្លីមជាអ្នកការពារបុព្វហេតុប៉ាឡេស្ទីន និងជាអ្នកប្រយុទ្ធដ៏មានប្រសិទ្ធភាពប្រឆាំងនឹងអ៊ីស្រាអែល។
ឥទ្ធិពលរបស់ក្រុមហាម៉ាស កើនឡើង បន្ទាប់ពីការវាយប្រហារ នៅខែតុលា ដ៏សាហាវរបស់ខ្លួនទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រុស ស្រី និងកុមារប្រហែល ១.២០០ នាក់។ សហរដ្ឋអាមេរិក បានការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន បន្ទាប់ពីការវាយប្រហារនេះ រួមទាំងយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ចាត់ក្រុមហាម៉ាសទាំងស្រុង។
ប្រភពទាំងនេះ និយាយថា តាមទស្សនៈរបស់ក្រុមហាម៉ាស ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង គឺជាជោគជ័យនៃប្រតិបត្តិការគួរឲ្យភ្ញាក់ផ្អើល ហើយក្នុងរយៈពេលប៉ុន្មានខែមកនេះ វាបានទទួលកិត្តិយស ជាពិសេស នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល សម្រាប់ការចរចារដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងអ្នកជាប់ឃុំ ដែលអ៊ីស្រាអែលឃុំខ្លួន ជាថ្នូរនឹងចំណាប់ថ្នូរមួយចំនួន ដែលក្រុមនេះបានចាប់ពីការវាយប្រហារនោះ។