ក្រុមហាម៉ាសនិយាយថា មិនមានការដោះលែងចំណាប់ថ្នូរទៀតទេរហូតទាល់តែសង្រ្គាមបញ្ចប់

2023/12/22 07:27:33 pm        146

ក្រុមហាម៉ាស ដែលជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានច្រានចោលការដោះលែងចំណាប់ថ្នូរបន្ថែមទៀត រហូតដល់អ៊ីស្រាអែលយល់ព្រម «បញ្ឈប់ការឈ្លានពានទាំងស្រុង»។ អ៊ីស្រាអែល បាននិយាយថាខ្លួនបានសម្លាប់យុទ្ធជនក្រុមហាម៉ាសជាង ២.០០០នាក់ នៅហ្កាហ្សាចាប់តាំងពីបទឈប់បាញ់កាលពីដើមខែនេះបញ្ចប់ នៅពេលដែលចំណាប់ថ្នូរជាង ១០០នាក់ត្រូវបានដោះលែង។

មនុស្សប្រហែល ១២០នាក់ទៀតដែលត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ត្រូវបានគេជឿថានៅតែជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា។

កិច្ចខិតខំប្រឹងប្រែងនៅតែបន្តនៅអង្គការសហប្រជាជាតិដើម្បីអនុម័តសេចក្ដីសម្រេចស្តីពីសង្គ្រាម។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយការបោះឆ្នោត ដែលត្រូវបានពន្យារពេលដល់ថ្ងៃសុក្រ (២២ ធ្នូ) នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបាននិយាយថា «មានការសម្រេចរបស់ប៉ាឡេស្ទីន ដែលថាមិនគួរមានការពិភាក្សាអំពីអ្នកទោស ឬកិច្ចព្រមព្រៀងដោះដូរអ្វីនោះទេ លើកលែងតែបន្ទាប់ពីអ៊ីស្រាអែលបញ្ចប់ការឈ្លានពានពេញលេញរបស់ពួកគេ»។

ការចរចាលើបទឈប់បាញ់ថ្មី បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ទោះបីជាកិច្ចចរចាដំបូងកាលពីថ្ងៃពុធមិនមានការព្រមព្រៀងក៏ដោយ។ អ៊ីស្រាអែលបាននិយាយថា ខ្លួនគិតថាវិធីល្អបំផុតក្នុងការដោះលែងចំណាប់ថ្នូរ គឺដាក់សម្ពាធយោធាលើក្រុមហាម៉ាស និងដោយដំណើរការប្រតិបត្តិការជួយសង្គ្រោះ ប៉ុន្តែរហូតមកដល់ពេលនេះ វិធីសាស្ត្រនោះពិតជាមិនមានប្រសិទ្ធភាពទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm