ខេត្តព្រះវិហារ រាជរដ្ឋាភិបាលដាក់ទិសដៅជំរុញឱ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ

2023/12/22 09:37:20 pm        209

ព្រះវិហារ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានលើកឡើងថា ខេត្តព្រះវិហារ គឺជាខេត្តគោលដៅតែមួយ គត់នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលដាក់ ទិសដៅជម្រុញឲ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់តំបដីផលិតកម្មដំណាំកសិ កម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២១ ខែធ្នូ ម្សិលមិញ ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅសំខាន់ ៗចំនួន ០៣ សម្រាប់ខេត្តព្រះវិហារ គឺ៖ ទីមួយ.កំណត់យកខេត្តព្រះវិហារ ជាខេត្តផលិតនូវកសិ ផលដំណាំសរីរាង្គ ជាពិសេសដំណាំស្រូវ ដំណាំចន្ទី និងដំណាំដំឡូងមី។ ទីពីរ.ជម្រុញការធ្វើ ស្លាកសញ្ញាសម្គាល់នូវកសិផលសរីរាង្គទាំងអស់នោះ និងទីបី.ជម្រុញឲ្យមានការរៀបចំសហគម ន៍កសិកម្ម ដែលមានសមាហរណកម្មខ្ពស់ឆ្លើយតបទៅទីផ្សារ ។

ឯកឧត្តម បានបន្ថែមទៀតថា ផ្តើមចេញពីទស្សនៈវិស័យនេះ ខេត្តព្រះវិហារ គឺជាខេត្តគោលដៅ​តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលដាក់ ទិសដៅជម្រុញឲ្យក្លាយជាខេត្តផលិតកម្ម ដំណាំកសិកម្មសរីរាង្គ ។ ជាក់ស្តែង សិក្ខាសាលាដែលរៀបចំឡើងនៅក្នុងថ្ងៃនេះ គឺបានកំណត់​យកស្រុកចំនួន ៥ក្នុង ចំណោម ក្រុងស្រុក ទាំង៨ក្នុងខេត្តព្រះវិហារ ជាស្រុកគោលដៅ រួមមាន៖ ស្រុករវៀង ស្រុកជ័យ សែន ស្រុកឆែប ស្រុកគូលែន និងស្រុកជាំក្សាន្ត ដែលអាចកំណត់តំបន់​ដែលមានសក្តានុពលធ្វើ សរីរាង្គបានមាន ចំនួន ៥ស្រុក ២៨ឃុំ និង១១៧ភូមិ និងសិក្សាបន្ត ដែលមានដំណាំសក្តានុ ពលសរីរាង្គចំនួន ០៨ប្រភេទ រួមមាន៖ ស្រូវ ដំឡូងមី ចន្ទី សណ្តែកដី សណ្តែកបាយ សណ្តែក សៀង បន្លែ និង ម្រេច។

នាឱកាសនោះលោក មិន ស៊ីថា អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្ត ព្រះវិហារ គឺជាខេត្តមួយក្នុង​ចំណោមខេត្ត/ក្រុងទាំង ២៥ របស់ព្រះរាជាណាចក្រកម្ពុជា ដែល មាន​សក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេដូចជា៖ ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្វាយចន្ទីសរីរាង្គ ជាដើម។

លោក បានបន្តថា ភាពជោគជ័យ របស់ខេត្ត ក្នុងការអនុវត្តកសិកម្មសរីរាង្គ មានកត្តាចំនួន ៣ធំៗ៖ ទីមួយ.កត្តាភូមិសាស្រ្ត៖ ខេត្តព្រះវិហារមានដីដែលមាននូវជីវជាតិខ្ពស់ ដីស្រែទួលខ្ពស់ ដែលមិនសូវមានហានីភ័យក្នុងការឆ្លង នូវសារធាតុគីមី ។ទីពីរ.កត្តាមនុស្ស៖ ប្រជាជនតាំងលំនៅតំបន់នេះ បានប្រកបមុខរបរកសិកម្ម បែបប្រពៃណីជាយូរលង់ ព្រមទាំងមានភាពស្មោះត្រង់រវាងគ្នានិងគ្នា និងទីបី. កត្តាដៃគូរពាក់ព័ន្ធ ដែលមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូរអភិ វឌ្ឍន៍។ ហើយផលប្រយោជន៍ដែលទទួលបានពីភាពជោគជ័យនេះ គឺប្រាក់ចំណូលរបស់ប្រជា កសិករ ដែលចូលរួមក្នុងការអនុវត្តកសិកម្មសរីរាង្គ តាមរយៈការទទួលបានតម្លៃបន្ថែមពីថ្លៃបុព្វ លាភនៃការលក់ផលិតផលសរីរាង្គ និងយន្តការនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលធានាបានថា កសិផលសរីរាង្គរបស់កសិករ គឺមានទីផ្សារច្បាស់លាស់តាំងពីពេលចាប់ផ្តើម ដាំដុះមកម្លេះ ដោយមិនមានកង្វល់ពីការស្វែងរកទីផ្សារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា គោល បំណង នៃការរៀបចំសិក្ខាសាលានេះឡើង ​គឺដើម្បីជូនដំណឹងដល់ភាគីពាក់ព័ន្ធឲ្យបានដឹងពីការ រៀបចំកំណត់​តំបន់ដីផលិតកម្មដំណាំកសិកម្មសរីរាង្គ ក្នុងខេត្តព្រះវិហារ។ ដើម្បីប្រមូលព័ត៌មាន បឋមពីតំបន់គោលដៅ នៃផលិតកម្មសរីរាងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងកំណត់តំបន់ សក្តានុពលមួយចំនួន ដែលអាចផលិតដំណាំសរីរាង្គបាននៅក្នុងខេត្ត និងដើម្បីប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់កសិផលសរីរាង្គពីដំណើរការនៃការកំណត់ដែនសរីរាង្គ នេះ និងដើម្បីកំណត់តំបន់ដីផលិតកម្មសរីរាង្គណាមួយដែលមានសក្តានុពល ដើម្បីចាប់ផ្តើមអនុ វត្តការធ្វើសាកល្បង៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm